Nikki សរសេរជូនពរថ្ងៃខួបកំណើត Koi Aratchaporn យ៉ាងគួអោយស្រលាញ់ហ្វេនៗមានសង្ឃឹមថាអ្នកទាំងពីរអាចនិងត្រលប់…..! មានវីដេអូ
ថ្វីត្បិតតែឋានៈបេះដូងជាអ្នកសំខាន់ត្រូវបានបញ្ចប់ តែមិត្តភាពហើយបំណងល្អនៅតែមានចំពោះគ្នាទៅវិញទៅមក សម្រាប់ Nikki-Nachat ជាមួយតារាសម្តែង Koi-Aratchaporn យើងអាចដឹងបានតាមរយៈសកម្មភាពជាក់ស្ដែងរបស់អ្នកទាំងពីរ
នៅពេលថ្មីៗនេះ Nikki បានផុសរូបរបស់អតិតមិត្តស្រីនៅក្នុង IG ផ្ទាល់ខ្លួនហើយក៏មានសរសេរជាពាក្យជូនពរក្នុងថ្ងៃខួបកំណើតដល់ខាងស្រីថា “រីករាយថ្ងៃខួបកំណើតៗៗៗ hbd ណាបាទអូន Koi សូមអោយមានក្ដីសុខច្រើនៗ ជាកូនល្អនិងជាទីស្រលាញ់របស់អ្នកម៉ាក់បែបនេះរហូតទៅ ស្រលាញ់អូនជានិច្ច មិនថាស្ថិតក្នុងឋានៈណាក៏ដោយ រីករាយថ្ងៃកំណើតបាទ @goyyog រង់ចាំទទួលកាដូណា”
ចំណែកឯខាង Koi ក៏បានចូលទៅខមិនឆ្លើយតបភ្លាមៗថា “អូហូមើលមុខ 555555 អគុណចា” រឿងនេះធ្វើអោយអ្នកគាំទ្រលួចមានសង្ឃឹម នាំគ្នាជួយគាំទ្រជាច្រើនព្រោះសង្ឃឹមថាអ្នកទាំងពីរនិងអាចត្រលប់មកដូចដើមវិញម្ដងទៀត
អត្ថបទដោយ : នីត្តា
1
Post: Edit


















