Mark រំភើបផងអផងចាប់ផ្ដើមចែកធៀបការហើយ ត្រៀមនិងដឹកដៃ Kimberly ចូលរោងការនៅប្រទេសអុីតាលី! មានវីដេអូ

រំភើបញាប់ញ័របន្ទិចម្ដងៗហើយ សម្រាប់តួឯកប្រុសរូបសង្ហា Mark Prin ជាមួយអនាគតភរិយា Kimberly Ann ដែលទើបនិងទទួលបានធៀបការមកថ្មីៗក្រៅៗហ៊ុយៗ ចាប់ផ្ដើមដើរចែកធៀបហើយ ដោយគ្រប់គ្នាបានសរសើរថាធៀបការពិតជាស្រស់ស្អាតខ្លាំងណាស់

នៅពេលអ្នកពត៌មានបានជួបជាមួយ Mark ហើយបាននិយាយទាក់ទងនិងរឿងនេះថា “ធៀបការពិតជាត្រូវចិត្តខ្លាំងណាស់ ព្រោះទំរាំតែចេញរូបរៀងបានធៀបប៉ុណ្ណឹងត្រូវធ្វើការសម្រេចចិត្តយូរ ហើយធ្វើចេញមកពិតជាល្អត្រូវចិត្តបំផុត មុននេះនៅមិនទាន់បានឃើញរូបភាព ទើបមិនដឹងថាត្រូវយកអ្វីមកដាក់ក្នុងហ្នឹងល្អ តែដល់ពេលបាននិយាយគ្នាខាងហាង ទើបមើលឃើញរូបភាពច្បាស់

After Footer (Active) - damrei Mr1 Zone2

ចុងក្រោយទើបឃើញរូបភាពបែបនេះ ជួយគ្នាជ្រើសរើសឡូហ្គូនិងពណ៌ផ្សេងៗ ចំណែកធៀបដែលអ្នកទាំងអស់គ្នាឃើញ គឺជាទីកន្លែងរៀបចំកម្មវិធី ឡូហ្គូមានលក្ខណៈពិសេស ព្រោះ M និង K​ ប្រសិនបើគ្រប់គ្នាធ្លាប់តាមដានច្បាស់ជាដឹងថាខ្ញុំជាអ្នកគូសខ្លួនឯង

Kim ក៏ជួយបន្ថែមព័ត៌មានលម្អិតផងដែរ ដូចជារូបផ្កាការបោះត្រា ហើយមានរូបភាពគូររបស់ពួកយើងនេះជាអ្វីដែលពួកយើងធ្វើខ្លួនឯង ពេលនេះចាប់ផ្ដើមចែកធៀបហើយ កាលពីម្សិលមិញយកទៅអោយ Nadech Kugimiya ដោយធៀបអញ្ចើញក្នុងប្រទេសថៃនិងក្រៅប្រទេសគឺមិនដូចគ្នាទេ ដោយធៀបដំបូងចែកតែមិត្តភ័ក្ដនិងក្រុមគ្រួសារសម្រាប់ទៅអុីតាលី ប្រហែលជា 60 សំបុត្រ

មានអារម្មណ៍ថារំភើបចិត្តខ្លាំងណាស់ យើងត្រៀមខ្លួនហោះហើរទៅអុីតាលីចុងខែនេះហើយ Kim ហោះទៅមុនទៅធ្វើការហើយខ្ញុំនិងទៅតាមក្រោយ ពេលនេះកម្មវិធីដំណើរការបាន 80%ហើយ រឿងដែលនៅសល់គឺត្រូវហោះហើរទៅមើលទីកន្លែង អាហារ និងរបស់ដែលត្រូវប្រើ ដូចជាផ្កាជាដើម”

អត្ថបទដោយ : នីត្តា