ប៉ុន្មានម៉ោងមុននេះគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំកុរ,ម្សាញ់,វក ស្រាប់តែមានលាភសំណាងកើនឡើងខ្លាំងផ្ទួនៗគ្នានៅរយៈពេលពីរថ្ងៃទៀតនេះ។
ឆ្នាំកុរ៖ ពេលវេលាមាសគឺពេលព្រឹក មានលាភមានជ័យមានលុយចូលហូរហៀរ នៅរយៈពេលពីរថ្ងៃទៀតនេះ។ រាល់ការងាររកទទួលទាន តែងបានផលចូលមកគ្រប់ទិសទីរីឯអ្នករកស៊ីជួញដូរវិញកាក់កបកាន់តែខ្លាំង បើមានការបើកមុខរបរថ្មីគឺពិតជាល្អបំផុតសម្រាប់ឱកាសពិសេសនេះ ពណ៌នាំសំណាងលឿង។
ឆ្នាំម្សាញ់៖ ពណ៌នាំសំណាងក្រហម នៅរយៈពេលពីរថ្ងៃទៀតនេះ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរបើចង់ធ្វើការដាក់ ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុត រីឯសម្ព័ន្ធភាព ស្នេហាគូស្វាមីភរិយាមានតែភាពស្រស់ស្រាយ និងផ្អែមល្ហែមខ្លាំង។
ឆ្នាំវក៖ ពណ៌នាំសំណាងពណ៌ទឹកក្រូចដែល នៅរយៈពេលពីរថ្ងៃទៀតនេះ លោកអ្នកនឹងលាភមានជ័យមានលុយចូលហូរហៀរ បើលោកអ្នកចង់ធ្វើការដាក់ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតនឹងទទួលបានផ្លែផ្កាតបមកវិញយ៉ាងល្អ៕