និយាយពីថា Cute ហួស Baifern អោបបាច់ផ្កាជូនសង្សា Nine Napat ឡើងច្រៀងកម្មវិធីប្រគុំតន្រ្ដីផ្អែមល្ហែមគ្មានក្រែងចិត្តហ្វេនៗដែលទៅគាំទ្រអីបន្ទិចទេ! មានវីដេអូ

ជាគូរស្នេហ៍ដែលទើបបើកបង្ហាញខ្លួនតែផ្អែមល្ហែមត្រជាក់ចិត្តអ្នកគាំទ្រខ្លាំងណាស់សម្រាប់ Nine Napat ជាមួយតួឯកស្រីស្អាតអារម្មណ៍ Baifern Pimchanok មិនថាជាថ្ងៃសំខាន់របស់នរណាតែងតែឃើញអ្នកទាំងពីរនៅក្បែរកាយផ្ដល់កំលាំងចិត្តដល់គ្នាជានិច្ច អាចនិយាយបានកំពុងធ្លាក់ក្នុងជ្រោះនៃសេចក្ដីស្នេហាងើបមិនរួចទេ

ជាក់ស្ដែង Nine បានឡើងច្រៀងចំរៀងលើកឆាកប្រគុំតន្រ្ដីធំ ថែមទាំងបង្ហាញស្នាដៃក្នុងការដេញហ្គីតា ជាពិសេសហ្គីតាដែលយកមកប្រគុំតន្រ្ដីគឺជារបស់ដែល Baifern  ទិញជូនជាកាដូក្នុងថ្ងៃខួបកំណើត របស់ម្ចាស់ចិត្តមិនសូវសំខាន់ដូចម្ចាស់ចិត្តរូបពិតមកគាំទ្រដល់កន្លែងនោះទេ ដឹងបានតាមរយៈរូបភាពដែល Nine ញញឹមប៉ោងថ្ពាល់មិនឈប់ព្រោះ Baifern បានអោបបាច់ផ្កាមួយបាច់ធំមកជូនដល់ដោយឆាក

ចំណែកខាងស្រីមកគាំទ្រម្ចាស់ចិត្តផង មករាំផងសប្បាយខ្លាំងណាស់ វីដេអូលោកប៉ាថតអោយមានទាំងអ្នកម៉ាក់មកជាមួយទៀត អាចនិយាយបានថាមកផ្ដល់កំលាំងចិត្តទាំងគ្រួសារហើយលោកប៉ានៅមានសរសេជាប្រយោគថា “ក្រុម Support ធ្វើការពេញទំហឹងអស់ពីចិត្តពិតៗ” ខាងអ្នកម៉ាក់ក៏មានសរសេរបង្អាប់កូនស្រីថា “អ្នកគាំទ្រពិតប្រាកដគឺអញ្ចឹង”

អត្ថបទដោយ​ : នីត្តា