Min Peachaya ទៅលេងដល់វាលសមុទ្រទឹកកកតែគ្មានត្រជាក់អីបន្ទិចព្រោះតែមានអ្នកពិសេសចាំជួយកំដៅបេះដូងសំខាន់រូបគូរ……! មានវីដេអូ

ទើបតែ check in រូបផុសស្លៀកឈុតប៊ីគីនីនៅសមុទ្រកាលពីប៉ុន្មានថ្ងៃមុននេះ សម្រាប់តារាសម្ដែងស្រីស្អាតញញឹមស្រស់យ៉ាង Min Peachaya ជាក់ស្ដែងក៏មានដំណើរកំសាន្ដទៅដើរលេងបន្ដទៀត ប៉ុន្ដែលើកនេះដើរលេងបែបលក្ខណៈត្រជាក់ៗតែបើមើលទៅដូចជាមិនត្រជាក់នោះទេ

ព្រោះថាលើកនេះ Min បណ្ដើរជាងថតរូបប្រចាំបេះដូងទៅជាមួយដែរ ហើយនៅមានផុសរូបគូរគួអោយស្រលាញ់ជាច្រើនសន្លឹកទៀតនៅក្នុង IG អមជាមួយប្រយោគថា “អគុណដែលព្រមធ្វើជាជាងថតរូបពិសេសអោយពេញម៉ាដំណើរកំសាន្ដនេះ”

ហើយគ្រប់គ្នាក៏ចូលទៅខមិនបង្អាប់ជាច្រើន និងសរសើរពីភាពគួអោយស្រលាញ់របស់អ្នកពីរ មើលទៅគីមីប្រតិកម្មត្រូវគ្នាល្អណាស់

អត្ថបទដោយ : នីត្តា