តួឯកស្រី Matt Peranee នៅលីវលើកនេះ មិនកើតទុកយូរមានតែHappy កាត់សក់ខ្លីដើរលេងជប៉ុន…

ក្មេងវ័យមួយទឹកទៀត​ តួឯកស្រីនាង Matt Peranee កាត់សក់ខ្លីការតែងកាយក៏កាន់តែយុវវ័យ ដំណើកំសាន្ដទៅលេងទឹកដីជប៉ុនលើកនេះ បង្ហោះរូបជាបន្ដបន្ទាប់ ម្នាក់ឯងក៏រីករាយដែរ។​ ដោយតារាស្រី Matt មុននេះបានចេញមកនិយាយក្នុងការសម្ភាសន៍ហើយគឺរូបនាងនៅលីវ សម្រេចចិត្តបែកគ្នាជាមួយអតីតសង្សារលោក Songkran ហើយ ត្រង់ថាលោក Songkran មានសង្សារថ្មីឬយ៉ាងណានោះនាងមិនចង់និយាយដល់នោះទេព្រោះបែកគ្នាដាច់ស្រេចហើយ។ ចំណែករូបនាងវិញបេះដូងពេលនេះនៅទំនេរ នៅលីវសារជាថ្មីក៏បានប្ដូរថ្មីស្ទាយតែងកាយខ្លះនិងនាំខ្លួនឯងដើរកំសាន្ដកន្លែងស្អាតៗជាផ្ដល់កម្លាំងចិត្តដល់ខ្លួនឯងឲកាន់តែមានភាពរីករាយទៅថ្ងៃមុនផងដែរ។ តោះមកមើលស្ទាយតែងកាយរបស់ Matt នៅជប៉ុនបន្ដិចមើលស្ទាយប៉ុណ្ណាដែរ៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ