គួអោយច្រណែនមែន Yaya ពិតជាសំណាងខ្លាំងណាស់អនាគតម៉ាក់ក្មេករៀបចំជប់លៀងទទួលស្វាគមន៍ត្រៀមចូលជាសមាជិកគ្រួសារយ៉ាងកក់ក្ដៅ! មានវីដេអូ

ដោយជាក់ស្ដែងម៉ាក់ Kaew បានផុសរូបភាពយ៉ាងកក់ក្ដៅជួបជុំគ្នាទាំងពីរគ្រួសារ  Kaew-Pla និងញ្ញាតិមិត្តមកជួបជុំទទួលស្វាគមន៍អ្នកទាំងពីរគឺ Nadech-Yaya ក្រោយពីអ្នកទាំងពីរទើបមានការសុំគ្នារៀបការហើយថ្មីៗនេះ

ដោយរូបភាពគ្រួសារពិតជាគួអោយស្រលាញ់និងកក់ក្ដៅខ្លាំងណាស់ គ្រប់គ្នាដុតដៃដុតជើងតុបតែងខ្លួនជាពណ៌ផ្កាឈូកស្រុះគ្នាបានល្អណាស់ ដើម្បីអោយសមជាមួយនិងក្ដីស្រលាញ់និងសុភមង្គលរបស់ Nadech-Yaya ហើយគ្រប់គ្នាក៏សប្បាយចិត្តនិងមានក្ដីសុខមិនស្ទើរដែរ

ខាងម៉ាក់ Kaew ក៏បានផុសរូបភាពជាច្រើនសន្លឹកហើយក៏មានប្រយោគសារអមជាមួយដែរថា “ម៉ាក់ៗរួមចិត្តរួមកំលាំងគ្នារៀបចំជប់លៀងទទួលស្វាគមន៍កូន Nadech និងកូន Yaya ណាចា សុំដាក់ពណ៌ផ្កាឈូកម៉ាអស់ដៃហើយណា ស្រលាញ់កូនទាំងពីរខ្លាំងណាស់”

អត្ថបទដោយ : នីត្តា