នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំរោង,ខាល,មមី នឹងទទួលបានលាភជ័យជាច្រើននៅថ្ងៃស្អែកនេះ ហើយក៏ជាថ្ងៃល្អបំផុតផងដែរ។
ឆ្នាំរោង៖ នៅថ្ងៃស្អែកនេះជាវេលាល្អបំផុតក្នុងការធ្វើអ្វីមួយ ទោះជាការងារឯកជនឬការងារក្រុមហ៊ុនតែងហុចផលមកវិញយ៉ាងគាប់ប្រសើរ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់លាភមាស លាភប្រាក់ លាភលុយហូរចូលដូចចាក់ទឹក។
ឆ្នាំខាល៖ នៅថ្ងៃស្អែកនេះ ទេវតាទ្រព្យប្រទានសម្បត្តិឧត្តមមន្ត្រីមានសំណាងធំប្រជុំលាភទ្រព្យ មានលុយវាល់លានចូលក្នុងជីវិតគ្រួសាររបស់លោកអ្នករស់នៅដោយសុខសាន្តជាទីបំផុត។
ឆ្នាំមមី៖ នៅក្នុងថ្ងៃស្អែកនេះលោកអ្នកមានលាភធំចូលមកផ្ទួនៗធ្វើឱ្យជួបការហត់នឿយនឹងការប្រមូលទុកដាក់ទ្រព្យសម្បត្តិ មាស ប្រាក់លើសពេលណាៗទាំងអស់។ នៅក្នុងឱកាសមាសនេះផងដែរ លោកអ្នកទទួលបានទ្រព្យរស់គឺមានមនុស្សល្អៗចូលមកជួយជ្រោមជ្រែងក្នុងកិច្ចការរហូតសម្រេចប្រយោជន៍ធំធេង៕