អូហូ! នៅថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយ អ្នកកើតឆ្នាំទាំង២នេះនឹងមានសំណាងល្អជាប់ខ្លួនមិនចេះដាច់!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំទាំង២ខាងក្រោមនេះ នៅថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយនឹងមានលាភសំណាងល្អនៅជាប់ខ្លួនមិនចេញដាច់នោះទេ។

ឆ្នាំវក៖ នៅថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយនេះ អ្នកនឹងមានលាភ​មហាសាល រាសីនៃសំណាងឡើង​ខ្ពស់ត្រដែត ត្រជាក់ត្រជំ និង​ពោរពេញ​ដោយ​សុភមង្គល ប៉ងប្រាថ្នា​អ្វី​តែង​បាន​សម្រេច​ផល​ភ្លាម​ៗ។ ព​ណ័​នៃ​លាភ ព​ណ័ស និង​ទឹកក្រូច លេខ​លាភ​សំណាង​២៦៨ ។ រាល់​ការងារ​រក​ទទួលទាន​ ​កាក់កប​ជា​អតិបរមា និង​ជា​ថ្ងៃជា​វេលា​ល្អ​សម្រាប់​បើក​អាជីវកម្ម​ថ្មី​ផង។  អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទី​ជិត​ឆ្ងាយ មិន​ថា​ផ្លូវទឹក​ផ្លូវគោក ឬ​ផ្លូវអាកាស​ក្ដី តែង​អាច​ប្រមូល​ផល​កម្រៃ គ្រាន់​ជាទី​កក់ក្ដៅតែម្ដង។

ឆ្នាំច៖ នៅថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយនេះ អ្នកនឹងមានលាភ​មហាសាល ត្រជាក់ត្រជំ និង​ពោរពេញ​ដោយ​សុភមង្គល ប៉ងប្រាថ្នា​អ្វី​តែង​បាន​សម្រេច​ភ្លាម។ ព​ណ័​នៃ​លាភ ព​ណ័​ឈាម​ជ្រូក និង​ស លេខ​ហេង​៤៥៩ ។ ការ​រក​ទទួលទាន​គ្រប់​ច្រកល្ហក គឺ​សុខ​សប្បាយ​ទទួល​លាភ​ជ័យ និង​ប្រាក់​កាស​ហូរ​ចូល​គ្រប់​ទិស​ទី៕