អ្នកសម្រកគីឡូស្ដាប់!​ Gypsy Keerati និយាយលម្អិត….យំឡើងប៉ោងភ្នែកព្រោះតែរឿងគីឡូស្ដងដាខំសម្រកឡើងកើតជម្ងឺផ្លូវចិត្ត! មានវីដេអូ

វាជាប្រធានបទមួយទៀតដែលតែងតែត្រូវបានលើកជាសំនួរផ្ញើរមកជាញឹកញាប់សម្រាប់អាថ៌កំបាំងក្នុងការសម្រកគីឡូ ឬតិចនិកក្នុងការមើលថែរូបរាងអោយសមសួននិងស្វីមជានិច្ច សម្រាប់ Gypsy Keerati តារាសម្ដែងស្រីវ័យ​ 35 ឆ្នាំ ជាប់លេខមួយរឿងស៊ិចស៊ីដល់ថ្នាក់ហ្វេនៗលើអោយក្លាយជាអាយដល

តែគ្រប់គ្នាមិនដែលដឹងទេថាទម្រាំតែមកដល់ចំនុចនេះ សាម៉ីខ្លួនក៏ធ្លាប់ឆ្លងកាត់បទពិសោធន៍មិនល្អក្នុងការសម្រកគីឡូដូចគ្នា ដល់ថ្នាក់ប៉ះពាល់ដល់សុខភាពផ្លូវចិត្តព្រោះយកក្ដីសុខពេញមួយជីវិតទៅដាក់លើលេខស្ដង់ដាគីឡូ!

After Footer (Active) - damrei Mr1 Zone2

រឿងរ៉ាវទាំងអស់នេះ​ Gypsy បានសម្រេចចិត្តចេញមកផ្ដល់ការណែនាំជាវីដេអូផុសក្នុង IG ឈ្មោះ @gypsykeerati  ថា “សូមផ្ញើរពាក្យណែនាំខ្លះ ទុកសម្រាប់បងប្អូនដែលកំពុងព្យាយាមសម្រកគីឡូ/មើលថែខ្លួនឯងណាចា….ប្រសិនបើមានអារម្មណ៍ថាវីដេអូនេះអាចជាប្រយោជន៍ដល់គ្រប់គ្នាបាន សូមជួយចែករំលែកផងណាចា”

“ចែករំលែកបទពិសោធន៍ការបង្អត់អាហាររហូតក្លាយទៅជាជម្ងឺផ្លូវចិត្ត អូខេគ្រប់គ្នាដោយមុននេះខ្ញុំក៏បានធ្វើវីដេអូរួចទៅហើយដែរ អត្ថន័យក្នុងវីដេអូបាននិយាយពីការដែលខ្ញុំមិនថ្លឹងគីឡូ គ្មានការគ្រប់គ្រងកាឡូរី អ្វីក៏ដោយដែលជាចំនួនពិតប្រាកដ ខ្ញុំនិយាយថាមិនយកទេ ព្រោះថា  ខ្ញុំធ្លាប់មានបទពិសោធន៍មិនល្អពីមុនមក ហើយថ្ងៃនេះសុំនិយាយពីរឿងមិនល្អនិងបន្ទិច

អ្នកទាំងអស់គ្នាអាចចូលទៅ google បានណាចា ដែលហៅថា Eating disorder  វានិងផុសចេញមកជាច្រើនប្រភេទតែម្ដងដូចជា Anorexia, Bulimia, Bing eating ហើយក៏មានអ្វីផ្សេងទៀតមកតាមក្រោយជាច្រើន 

បទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំចែករំលែកទៅដើម្បីជាការគិតពិចារណាអមសម្រាប់បងប្អូនដែលចង់សម្រកគីឡូឬចង់មើលថែរាងកាយខ្លួនឯង………….

យើងមិនត្រូវអោយក្ដីសុខរបស់យើងស្ថិតនៅលើតួ​លេខស្ដងដារអ្វីនោះទេ មិនថាជារូបរាងឬអ្វីផ្សេងទៀតក៏ដោយ ស្វែងរកតុល្យភាពល្អ ជ្រើសរើនូវអ្វីដែលល្អនិងសមជាមួយរូបរាងកាយរបស់យើងពិតប្រាកដ ហើយចុងក្រោយមើលថែសុខភាពផ្លូវចិត្តរបស់ខ្លួនឯង នេះជារឿងសំខាន់ខ្លាំងណាស់ៗៗៗៗ”

អត្ថបទដោយ : នីត្តា