នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំមមែ សូមប្រុងប្រយ័ត្នរឿងមួយចំនួនដូចខាងក្រោមនេះ ដើម្បីឲ្យលាភសំណាងនៅតែបន្ដមានច្រើននៅក្នុងខែកក្កដាខាងមុខនេះ។
ដើមកំណើតឆ្នាំមមែ មើលទៅហាក់ដូចជាព្រងើយកន្តើយនៅពេលជួបដំបូង ប៉ុន្តែនៅពេលដែលអ្នកបានស្គាល់ពួកគេ នោះអ្នកនឹងដឹងថា ពួកគេមានចរិតគួរសម និងក្លាហាន។ មមែពោរពេញដោយមោទនភាព ពេលខ្លះក៏អ្នកជុំវិញពិបាកសង្កេតមើលថា គេជាមនុស្សបែបណា និងលំបាកក្នុងការតាមដាន។ មមែអាចថាពេលខ្លះលោភលន់ តែងចង់បានអ្វីដែលខ្លួនចង់បាន ប៉ុន្តែនាគក៏ត្រូវចេះគ្រប់គ្រងលើឆន្ទៈខ្លួនដែរ។ មិនចឹង គេអាចបាត់បង់អ្វីគ្រប់យ៉ាង ក្នុងពេលតែមួយ។
ស្នេហា ទំនាក់ទំនងគ្រួសារ និងអាពាហ៍ពិពាហ៍ ចំពោះជីវិតស្នេហាបច្ចុប្បន្ននេះ មានភាពរកាំរកូសតិចតួច តែអ្នកទាំងពីរត្រូវចេះអត់អោនឲ្យគ្នា ទើបជីវិតស្នេហាអាចរីកចម្រើនទៅបាន។ ជាពិសេសត្រូវយកចិត្តទុកដាក់ ចំពោះដៃគូខ្លួនដោយភាពស្មោះត្រង់រៀងៗខ្លួន។
នៅឆ្នាំ២០២៣នេះ មមែនឹងនាំមកនូវការផ្លាស់ប្ដូរយ៉ាងខ្លាំង នៅក្នុងវិស័យអាជីវកម្ម។ ការងារនិងប្រាក់ចំណូលនឹងមានភាពរលូនដូចធម្មតា ។ តែត្រូវប្រុងប្រយ័ត្ននៅក្នុងខែកក្កដាខាងមុខនេះ ខណៈពេលដែលចុះហត្ថលេខាលើឯកសារ ឬគម្រោងណាមួយ ការចាត់ចែងអ្វីមួយដោយមិនអានវាឲ្យបានហ្មត់ចត់ អាចនាំឲ្យមានការខាតបង់លាភធំឬខាតលុយធំទៀតផង៕