នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ ស្រាប់តែមានលាភហូរចូលទាំងយប់ ជាហេតុធ្វើឲ្យព្រឹកស្អែកនេះជួបសំណាងល្អៗជាច្រើន។
ឆ្នាំរកា៖ នៅព្រឹកស្អែកង៉ូវហេងឡើងខ្លាំងណាស់ លុយហូរចូលឆឹបៗ លាភធំបោលចូលមកដូចទឹកបាក់ទំនប់។ កិច្ចការទាំងឡាយលូតលាស់លឿនទៅមុខយ៉ាងឆាប់រហ័ស។
ឆ្នាំរោង៖ នៅព្រឹកស្អែក លោកអ្នកមានលាភ មានជ័យ មានលុយចូលហូរហៀរ បើលោកអ្នកចង់ធ្វើការដាក់ទុនរកស៊ី ឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតនឹងទទួលបានផ្លែផ្កាតបមកវិញឥតគណនា។
ឆ្នាំមមែ៖ នៅព្រឹកស្អែកនេះជាពេលនៃលាភធំហូរចូលដូចចាក់ទឹក លុយធំចូលមកកាន់តែខ្លាំង រាសីនៃសំណាងឡើងខ្ពស់ត្រដែត មានសម្បត្តិដូចសេដ្ឋីរយលាន មានលាភ មានជ័យ មានលុយចូលហូរហៀរតែម្ដង៕