អបអរសាទរ! គឹម លីហ្សា សម្រាលកូនហើយ មុនមាត់គួរឲ្យស្រលាញ់ខ្លាំងណាស់!(មានរូបភាព)

ជាការពិតណាស់ ពេលនេះអតីតតារាសម្ដែងស្រីសំបូរប្រជាប្រិយភាពអ្នកនាង គឹម លីហ្សា កំពុងតែរួមរស់ជាមួយនិងក្រុមគ្រួសារនៅឯប្រទេសអូស្ដ្រាលីយ៉ាងមានសុភមង្គល ធ្វើឲ្យអ្នកគាំទ្រជាច្រើនច្រណែនខ្លាំងណាស់។

យ៉ាងណាមិញ បន្ទាប់ពេលរង់ចាំអស់រយៈពេលជាយូរ ពេលនេះអ្នកនាង ក៏ទើបតែសម្រាលបានកូនប្រុសម្នាក់ទៀត ដែលមានមុខមាត់គួរឲ្យស្រលាញ់ខ្លាំងណាស់។

ក្នុងនោះអ្នកនាង គឹម លីហ្សា​ ក៏បានបង្ហោះរូបភាពកូនប្រុសដែលទើបតែកើតរបស់ខ្លួនជាច្រើនសន្លឹកក្នុងបណ្ដាញសង្គម និងថែមទាំងភ្ជាប់សារមួយឃ្លារទៀតថា៖

« សូមស្វាគមន៍ កូនប្រុសពៅសម្លាញ់ មកកាន់ពិភពលោក ដ៏ស្រស់ស្អាតមួយនេះ សូមឲ្យកូនមានសុខភាពល្អណា»

ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្ររបស់អ្នកនាង គឹម លីហ្សា ជាច្រើនបាននាំគ្នាអបអរសាទរ ដែលទីបំផុតកូនប្រុសទីពីររបស់អ្នកនាងកើតដោយសុវត្ថិភាពនិងមានសុខភាពល្អហើយ ពិសេសមុខមាត់ Cute គួរឲ្យស្រលាញ់ខ្លាំងថែមទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី