តារាប្រុសលោក Golf កើតអាការះគួរឲបារម្ភនៅលើយន្ដហោះ ដកដង្ហើមិនរួចភ្ញាក់ផ្អើល….

តែមួយព្រិចភ្នែករឿងអ្វីក៏អាចកើតឡើងបានដែរដោយមិនបានដឹងមុន! តារាសម្ដែងប្រុសលោក Golf Pichaya រៀបរាប់ហេតុការណ៍ដែលទើបតែកើតឡើងចំពោះរូបលោកកាលពីថ្មីៗនេះក្នុងពេលធ្វើដំណើរទៅក្រៅប្រទេសតាមយន្ដហោះ។ ដោយខណះពេលកំពុងអង្គុយក្នុងយន្ដហោះជាមួយអ្នកដំណើរដ៏ទៅទៀត Golf សម្រាប់តែមានអាការះដកដង្ហើមថប់ៗមិនចង់រួច ស្រែករកគេជួយធ្វើឲមានការភ្ញាក់ផ្អើលពេញយន្ដហោះ។ នារីបម្រើការលើយន្ដហោះ Air Hostess បានជួយរកលោកក្នុងការសម្រួលការដកដង្ហើមនិងបានប្រកាសអាសន្នរកអ្នកដំណើរជាគ្រូពេទ្យឲមកជួយផងដែរ។

ជាសំណាងល្អអាការះរបស់លោកក៏បានប្រសើរឡើងវិញអាចដកដង្ហើមបានធូរឡើងវិញ វាជារឿងនឹកស្មានមិនដល់ដែលខ្លួនលោកមកជួបរឿងបែបនេះ ព្រោះជាធម្មតារូបលោកក៏ធ្លាប់ធ្វើដំណើរតាមយន្ដហោះទៅក្រៅប្រទេសញឹកញាប់ដែរ។ ពេលនេះលោក Golf លែងមានបញ្ហាអ្វីហើយ និងបានបង្ហោះរូបភាពនៅពេលនោះព្រមទាំងរៀបរាប់ហេតុការណ៍ដែលកើតឡើងប្រាប់ រូបលោកដូចបានកើតម្ដងទៀតអញ្ចឹងនៅពេលនេះ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ