Nine ព្រមឆ្លើយហើយ! យំគ្រប់ពេលអោយតែនៅឆ្ងាយពី Baifern ពិតដែរទេ? អគុណម្នាក់នេះខ្លាំងណាស់…ជាទីប្រឹក្សាមករហូត! មានវីដេអូ

តាំងតែបើកបង្ហាញខ្លួនមកភាពផ្អែមល្ហែមមិនចេះរីងស្ងួតឡើយ សម្រាប់គូររបស់តារាប្រុសស្រីល្បីឈ្មោះ Nine Naphat និង Baifern Pimchanok ដែលត្រូវបានតែងតាំងអោយក្លាយទៅជាគូរស្ករតាំងម៉ែរួចរាល់ជាការស្រេច

ខណៈពេលនេះ Nine ក៏បានទៅចូលរួមក្នុងកម្មវិធី 3Zap ត្រូវបានគេបង្អាប់ចំពោះរឿងនេះ ហើយក៏ត្រូវបានគេសួរថាពេលខ្លះដល់ថ្នាក់យំព្រោះតែកញ្ញា Baifern ត្រូវធ្វើដំណើរទៅក្រៅប្រទេស ត្រូវឃ្លាតឆ្ងាយពីគ្នាយូរថ្ងៃ ចម្លើយគឺស្នេហាល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរ ការរស់នៅធម្មតា សប្បាយៗមានក្ដីសុខ ហើយខ្ញុំក៏ធ្វើការតាមធម្មតា

After Footer (Active) - damrei Mr1 Zone2

មុននិង Chompoo Araya ជីកសួរថាមានយំមែនអត់ពេលខាងស្រីទៅក្រៅប្រទេស បន្ទាប់មកសាម៉ីខ្លួនប្រាប់ថា “មិនពិតទេ មិនអញ្ចឹងទេ តែរឿងមិនបានជួបគ្នាច្រើនថ្ងៃនិងគឺមាន យើងទៅថតរឿងព្រឹកល្ងាច ពេលខ្លះពេលវេលាពួកយើងមិនត្រូវគ្នា “មានងិកង៉ក់តិចតូចខ្លះដែរ?” “ក៏មានខ្លះដែររអ៊ូអោយបង Nom ស្ដាប់រអ៊ូថានឹក”

ហើយ Nine ក៏បានអគុណដល់ Nom Kanchai ដែលតែងតែធ្វើជាទីប្រឹក្សាអោយរហូតកាលពីនៅញ៉ែខាងស្រី ហើយរាល់ថ្ងៃនេះក៏នៅតែពិភាក្សាគ្នាដដែល

អត្ថបទដោយ : នីត្តា