ធំឡើងសង្ហារដូចប៉ា Mike នាំកូនប្រុសដើរលេងថ្ងៃកំណើតមិនដែលភ្លេចទេបេះដូងមួយនេះ…

កូនប្រុសតែមួយរបស់ Mike ធំហើយ រូបរាងស្ដើងខ្ពស់ស្រលះមុខមាត់នេះដូចប៉ាណាស់ ពេញកំលោះច្បាស់ជាសង្ហារដូចប៉ាដែរហើយ។ តួឯកប្រុសលោក​ Mike Angelo នាំកូនប្រុសដើរលេងនិងទិញកាដូរឲ សម្រាប់ថ្ងៃកំណើត។

ដោយតួឯកប្រុសលោក Mike ក្រៅពីមម៉ាញឹកនិងកាងារនៅថៃរូបលោកក៏មម៉ាញឹកខ្លាំងកាងារនៅឯប្រទេសចិនផងដែរ។ រូបលោកបានក្លាយជាតួឯកប្រុសដែលមានប្រជាប្រិយភាពមួយដួងនៅប្រទេសចិន តែទោះជារវល់យ៉ាងណាថ្ងៃសំខាន់របស់កូនរូបលោកមិនដែលភ្លេចនោះទេ ពេលនេះដល់ខួបកំណើតកូនមួយឆ្នាំទៀតហើយ។ លោក Mike ហោះពីចិនមកជាពិសេស ដើម្បីឆ្លងថ្ងៃកំណើតជាមួយកូនប្រុសពេញមួយថ្ងៃ ដោយនាំកូនប្រុសទៅសម្រាកលំហែរនៅរីស៊ត នាំញុាំអាហារឆ្ងាញ់ៗ​ និងទិញកាដូរដែលកូនចង់បាន។ គួរបញ្ជាក់ផងដែរថា Mike និងកូនប្រុស Maxwell មិនបានរស់នៅជាមួយគ្នានោះទេ កូនប្រុសរបស់លោករស់នៅជាមួយម្ដាយរបស់គេគឺជាតារាស្រី Sarah Casinghini ដែលជាអតីតសង្សារ ហើយយូរៗម្ដងទើបលោក Mike និង កូនប្រុសបានជួបគ្នា ជាពិសេសថ្ងៃកំណើតរូបលោកមិនខកខានបំពេញតួនាទីជាឪពុកនោះទេ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ