ក្នុងពិធីខួបកំណើតរបស់ Pooklook សប្បាយហួសថ្លែងហើយសំខាន់ Aum Patchrapa អស្ចារ្យស្ទើរតែស្អាតជាងម្ចាស់កម្មវិធីទៅទៀតព្រោះ…..! មានវីដេអូ
ក្រៅពីជាតារាសិចស៊ីមានអ្នកគាំទ្រច្រើនហើយ ជីវិតពិតរបស់ Aum Patchrapa ក៏មានមនុស្សស្រលាញ់រាប់អាននាងច្រើនមិនធម្មតាដែរ ទាំងក្រុមមិត្តភិក្ដដែលរាប់អានគ្នាអស់ជាច្រើនឆ្នាំ និងប្អូនស្រីជាទីស្រលាញ់យ៉ាង Pooklook Fonthip ដែល Aum បានផ្ដល់ក្ដីស្រលាញ់និងភាពស្និតស្នាលមកជាច្រើនឆ្នាំ
អាចនិយាយបានថាអោយតែមានពេលដឹងតែណាត់ជួបគ្នា ហើយជាក់ស្ដែងក៏មានការជួបជុំគ្នាសារជាថ្មីម្ដងទៀតក្នុងថ្ងៃខួបកំណើតរបស់ Pooklook ដោយ Aum បានមកចូលរួមយ៉ាងសប្បាយរីករាយថែមទាំងមានសរសេរជាប្រយោគថា “ញុំបាយក្រោយថ្ងៃខួបកំណើតរបស់ប្អូនស្រីជាទីស្រលាញ់ ស្រលាញ់បំផុត”
ជាកម្មវិធីតូចៗតែកក់ក្ដៅបំផុត ហើយសម្រស់របស់ Aum ក្នុងឈុតពណ៌ខ្មៅក្ដោបទ្រូង ក៏ទាក់ទាញមិនស្ទើរដែរ ស្អាតស៊ិចស៊ី ហ្វេនៗដែលបានឃើញសុទ្ធតែប្រាប់ក្នុងន័យតែមួយថា មើល Aum ហើយមិនចង់មើលអីផ្សេងទេ ភ្នែកមិនស្ដាប់បញ្ជាទេ
អត្ថបទដោយ : នីត្តា