ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣

នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ រាសី​ស្រុតចុះ​។​ ការរស់នៅ​ថ្ងៃនេះ​លោកអ្នក មិនត្រូវ​ចេះដឹង​រឿង​អ្នកដទៃ​ពេក​ដែរ​ពីព្រោះថា​នាំ​ត្រូវ​កើត​បញ្ហា​ជំនួស​គេ ហើយ​ត្រូវ​ពិបាក​ដោះស្រាយ​ថែមទៀត​។​ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ស្រុត​ម្ល៉ោះហើយ​ធ្វើឱ្យ​ការប្រកប​ការងារ​អ្វី​មានការ​រាំងស្ទះ​និង​ជួប​បញ្ហា​យាយី​ច្រើន​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ពុំនោះ​បើ​ជួប​រឿង​ស៊យ​អស់ប្រាក់​កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​ដែលជា​ការ​ហួសពេល​ទៅហើយ​។ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ពិសេស​ងាយ​កើតរឿង​រាវ​ជម្លោះ​វិវាទ​ទៀតផង​៕

After Footer (Active) - damrei Mr1 Zone2

ឆ្នាំឆ្លូវ៖ រាសី​ខ្ពស់ត្រដែត​។ ​អំឡុង​ពេលនេះ​សម្រាប់​បុរស​ស្ថិតនៅក្នុង​ដួង​រាសី​រងគ្រោះ​យាយី ម្ល៉ោះហើយ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ចេះ​មើលមុខ​ក្រោយ និង មានការ​ប្រយ័ត្នប្រយែង​ទើប​ផល​លំបាក​មិន​កើតមាន​នាពេលនេះ​បាន​។​ ដោយឡែក​នៅថ្ងៃនេះ​វិញ​សម្រាប់​បញ្ហា​ការងារ​និង​បញ្ហា​ប្រាក់កាស់​ក៏​រំសាយ​នូវ​ភាព​តានតឹង​និង​មានជោគ​លាភ​ច្រើន​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​ក​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​រក​ផល​ចំណូល​តក់ៗ​គ្រាន់​អាច​បន្សើម​បំពង់ក​អញ្ចឹង​ដែរ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ពុំគប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំ​រួចហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

ឆ្នាំខាល៖ ​រាសី​ល្អជា​មធ្យម​។​ ក្នុង​ពេលនេះ​ទាំង​ស្ត្រី​បុរស​ចូរ​ប្រយ័ត្ន​បញ្ហា​សុខភាព​បន្តិច​ព្រោះថា​មិនទាន់​ឆ្លង​ផុត​ផល​អាក្រក់​នៅឡើយ​ដែរ​ទេ​។​ នៅថ្ងៃនេះ​លោកអ្នក​គប្បី​រួសរាន់​បំពេញការងារ​ពីព្រោះថា​ផល​ល្អ​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មាន​ការហូរចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការ​ជួញ​ធំដុំ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​ងាយ​ចាញ់បោក​គេ​ណាស់​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំថោះ៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​បញ្ហា​មួយចំនួន​នៅ​មិនទាន់​ទៅណា​ឆ្ងាយ​នៅឡើយ​ទេ ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង ទើប​គ្មាន​បញ្ហា​មិនល្អ​ចូល​យាយី​កើត​។​ ថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​ប្រកបការងារ​ធំដុំ​ឡើយ​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើត​ចំពោះមុខ​ផង​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​យីអ៊ុន​របស់លោក​អ្នក​មិន​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​បើ​ដូចនេះ​ទោះ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនត្រូវ​លោភលន់​ចង់​ចំណេញ​ច្រើន​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​ត្រូវ​វិល​ត្រឡប់មកផ្ទះ​វិញ​គ្មាន​ប្រាក់ចំណូល​ផ្គត់ផ្គង់​គ្រួសារ ។​ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មិនមាន​ការរីកលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

ឆ្នាំរោង៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​កើត​មាន​ភាព​រដិបរដុប និង​បញ្ហា​ចូល​យាយី​ច្រើន​បន្តិច​។​ ចូរ​លោកអ្នក​ធ្វើបុណ្យ​ដាក់​ទាន​ខ្លះ​ទើប​ញ្ច្រៀ​សរាល់​ឧបទ្រពចង្រៃ​យាយី​កើត​។​ ថ្ងៃនេះ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ហេតុនេះ​នាំឱ្យ​ការប្រកប​ការងារ​ជួប​នូវ​បញ្ហា​មិនល្អ​មួយចំនួន​ដែល​ពិបាក​ក្នុងការ​ឆ្លងកាត់​ផងដែរ​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​តែងមាន​ឧបទ្រពចង្រៃ​យាយី​ច្រើន​បន្តិច ម្ល៉ោះហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​មានតែ​ភាព​ប្រទាំង​ប្រទើស​និង​រឿង​រាវ​តូចធំ​កើតមានឡើង​នាំឱ្យ​ឈឺក្បាល​នោះ​ក៏​ច្រើន​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​ពិតមែនតែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ងាយ​ផ្ទុះ​កើតមាន​ណាស់​៕

ឆ្នាំម្សាញ់៖ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកក្រ​ឡាប់​ចាក់​គឺ​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ឃើញថា​ជឿនលឿន​ទៅមុខ​គ្រាន់​គាប់ប្រសើរ​។​ ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់ និង​ទទួលផល​ច្រើន​ត្រឡប់មកវិញ​ពិសេស​ការប្រកប​ការងា​រទាំង​ផ្លូវ​ជិត​និង​ឆ្ងាយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​តែ​ទោះ​ធ្វើ​អ្វីៗ​លោកអ្នក​តោង​តែ​ចេះ​បែងចែក​ល្អ​អាក្រក់​ឱ្យបាន​ត្រឹមត្រូវ​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​ណាស់ដែរ​៕

ឆ្នាំមមី៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​មួយ​ហើយ​មួយទៀត​ដែល​ជះឥទ្ធិពល​អាក្រក់​នៅ​គ្រា​ខាងមុខ​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ហើយ​បើ​ចង់​បោះទុន​មិន​ថា​តូច​ឬ​ធំ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។ ​សម្ព័ន្ធ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ប្រសើរ​៕

ឆ្នាំមមែ៖ រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​បើ​លោកអ្នក​ជួប​បញ្ហា​អ្វី​គប្បី​ចេះ​ទប់ទល់​ឱ្យបាន​ល្អ​នោះ​បញ្ហា​ដែលជា​គ្រោះអាក្រក់​សោះ​អាច​ប្រែ​មកជា​លាភ​ឡើងវិញ​។​ នៅថ្ងៃនេះ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទម្លាក់កំហុស​ឱ្យ​ទទួលខុស​អ្វីមួយ​ផង​។​ លោកអ្នក​អាច​សម្រុក​ការងារ​នៅពេលនេះ​ទើប​ប្រសើរ​ពីព្រោះ​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​ផល​លំបាក​នឹងមាន​ច្រើនជាង​នាំឱ្យ​ជួប​ស្ថានភាព​លំបាក​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ដូច្នេះ​ដែរ​ការចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​និង​បញ្ហា​ចូលមក​លុកលុយ​នោះ​ក៏​ច្រើន​។​ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​ណាស់​៕

ឆ្នាំវក៖ រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះលោកអ្នក​ធ្វើ​អ្វី​ត្រូវ​ចេះ​មើល​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នូវ​បញ្ហា​មួយចំនួន​បើ​ពុំ​នោះទេ ផល​អាក្រក់​ងាយ​កើតឡើង​នាំ​ពិបាក​ទប់ទល់​ណាស់​។​ សម្រាប់​ថ្ងៃ​នេះដែរ​ការចរចា​អ្វីមួយ​ក៏​ច្រើន​ត្រូវគេ​បដិសេធ​និង​បើ​ទទួលខុសត្រូវ​ការងារ​ក៏​ត្រូវគេ​រិះគន់​ផងដែរ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផល​ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​បញ្ហា​រកាំចិត្ត​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​ដូចនេះ​ម្នាក់ៗ​មិនត្រូវ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​ទើប​គ្មាន​បញ្ហា​ចោទឡើង​៕

ឆ្នាំរកា៖ រាសី​ខ្ពស់ត្រដែត​ ។​ ​នៅថ្ងៃនេះ​ទោះបី​លោកអ្នក​ជួប​បញ្ហា តែបើ​ចេះ​ធ្វើការ​ដោះស្រាយ​តែង​ងាយ​ចប់​និង​ទទួលជោគជ័យ​ជានិច្ច​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​គ្រាន់​ដោះស្រាយ​ជីវភាព​គ្រួសារ​ដែរ​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​កសាង​គ្រួសារ​ឬ​ចង់​ទំនាក់ទំនង​ជាមួយ​នរណាម្នាក់​តែងមាន​ការឆ្លើយតប​គ្រាន់​ជាទី​កក់ក្តៅ​៕

ឆ្នាំច៖ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ការប្រកប​ការងារ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ច្រើន​ឡើយ​គឺ​ដូច​សព្វមួយដង​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ប្រៀប​ដូច​បានជា​“​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំ​ពួ​ង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ចំពោះ​គ្នា​ប្រពៃ​៕​

ឆ្នាំកុរ​៖ រាសី​ល្អជា​មធ្យម​។ ​ការរស់នៅ​ថ្ងៃនេះ​ឃើញថា​មានរឿង​ពិបាក​ច្រើន​បន្តិច ហើយ​បើ​ចង់​ធ្វើ​អ្វីមួយ​ផល​សម្រេច​នោះ​ក៏​ពុំ​ច្រើន​ប៉ុន្មាន​នោះដែរ​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ ជីវិត​របស់​មនុស្ស​យើង​នោះ​មុននឹង​ទទួលជោគជ័យ​អ្វីមួយ​ចាំបាច់​ណាស់​ត្រូវតែ​ចេះ​តស៊ូ​ពុះពារ​ការងារ​ជាមុនសិន​ទើប​អ្វីៗ​អាច​សម្រេច​នៅ​គ្រា​ខាងមុខ​។​ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ជួប​ការលំបាក ហើយ​ពិសេស​ការ​ជួញ​ជិត​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ថែមទៀត​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕