លើសជាតិស្ករទៀតហើយ! New និង Now ផ្អែមល្ហែមនៅថៃមិនអស់ចិត្តទៅផ្អែមល្ហែមដល់ហុងកុងទៀត

ថ្វីបើតារាសម្ដែងប្រុស New Wongsakorn មានវ័យចំណាស់ជាងតារាសម្ដែងស្រី Now Tisanart ដែលជាមិត្តស្រីបណ្ដូលចិត្តរបស់លោកដល់ទៅ ១០ ឆ្នាំ ក៏ពិតមែនប៉ុន្ដែគូស្នេហ៍មួយនេះនៅតែមានភាពផ្អែមល្ហែម និងយកចិត្តទុកដាក់លើគ្នាទៅវិញទៅមកមិនធម្មតា។ កាលពីពេលថ្មីៗ កន្លងទៅនេះ គូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះក៏បានបណ្ដើរគ្នាយ៉ាងស្វីតទៅប្រទេសហុងកុង។ គ្រាន់តែទៅដល់ហុងកុងមិនបានប៉ុន្មានអ្នកទាំងពីរក៏បង្ហោះរូបភាពផ្អែមល្អែមដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនឃើញភ្លាមច្រណែនភ្លែតតែម្ដង៕

តោះទៅមើលរូបភាពរបស់គូស្នេហ៍មួយនេះបន្ដិចមើល៖

អត្ថបទដោយ៖ ស្រីពេជ្រ