ប្រិយមិត្តដែលទស្សនារឿង Joker មានចាប់អារម្មណ៍ជណ្ដើរនេះអត់? ឥលូវអ្នកគាំទ្រទៅថតនៅទីនោះព្រាត

ក្រោយពីខ្សែភាពយន្ដដ៏ល្បីដែលមានចំណងជើងថា Joker បានចាក់បញ្ចាំងជាផ្លូវការរួចមក ទីតាំងកាំជណ្ដើរមួយក្នុងតំបន់ South Bronx ដែលបានបង្ហាញខ្លួនក្នុងខ្សែភាពយន្ដដ៏ល្បីនេះ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក៏ព្រោះតែមានអ្នកគាំទ្រជាច្រើននៅជុំវិញពិភពលោកបានទៅតំបន់ដែលជាទីតាំងកន្លែងជណ្ដើរនោះ រួចថតរូបរបស់ពួកគេជាមួយនឹងស្ដាយប្លែកៗ រួចបង្ហោះចូលទៅក្នុងបណ្ដាញសង្គមអ៊ីនស្ដាក្រាមដើម្បីទុកជាអនុស្សាវរីយ៍។

គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្ដ Joker គឺជាខ្សែភាពយន្ដមួយដែលកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីមនុស្សនៅជុំវិញពិភពលោកក៏ព្រោះតែស្ថានភាពក្នុងខ្សែភាពយន្ដនេះវាហាក់ដូចជាចាក់ដោតទៅនឹងក្នុងសង្គមនាពេលបច្ចុប្បន្នពេក៕

តោះទៅមើលរូបភាពខ្លះៗ ដែលអ្នកគាំទ្រថតបង្ហោះបន្ដិចទៅមើល៖

 

អត្ថបទដោយ៖ ស្រីពេជ្រ