Baifern នាំប៉ានាំម៉ាក់ដើរលេងនៅប្រទេសជប៉ុនសូម្បីតែ Nine ក៏ចូលខមិនអនាគតប៉ាក្មេកម៉ាក់ក្មេកដែរថា….! មានវីដេអូ

ជាកូនស្រីដ៏គួអោយស្រលាញ់ពិតមែនហើយ សម្រាប់តួឯកស្រីស្រស់អារម្មណ៍ល្អយ៉ាង Baifern Pimchanok ព្រោះរូបភាពរបស់នាងដែលមើលទៅដូចជាស្និតស្នាលជាមួយប៉ាម៉ាក់ខ្លាំង ព្រមទាំងធ្វើការមើលថែគ្រួសារមករហូត ទាំងម៉ាក់ប៉ានិងប្អូនប្រុសផងដែរ

ដោយជាក់ស្ដែងសាម៉ីខ្លួននាងបានហោះហើរទាំងគ្រួសារទៅដើរលេងនៅប្រទេសជប៉ុន ហើយបានផុសរូបភាពគួអោយស្រលាញ់ជាច្រើនសន្លឹកនៅក្នុង IG ហើយរូបភាពនីមួយៗសុទ្ធតែពោរពេញទៅដោយស្នាមញញឹមនិងភាពស្រស់ស្រាយ Baifern ដើរលេងជាមួយម៉ាក់ប៉ាសុំសុភាពបន្ទិចហើយ ខោខាវប៊ូយវែងអាវដៃតូចស្រស់ស្អាតណាស់

After Footer (Active) - damrei Mr1 Zone2

ក្រៅពីមានហ្វេនៗចូលមកចុចឡាយអោយចំនួចច្រើនហើយ ក៏នៅមានអ្នកខមិនច្រើនដែរសូម្បីតែ Nine Napat ក៏មកចូលរួមខមិនជារូប Emoji ព្រះអាទិត្យដែរ អាចនិយាយបានថានៅតែផ្អែមល្ហែមដូចដើមចា

អត្ថបទដោយ : ​នីត្តា