នៅថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីស្រុតចុះ។ នៅថ្ងៃនេះការប្រកបការងារ លោក អ្នក អាចត្រូវចៅហ្វាយនាយស្តីបន្ទោស ឬអ្នកគ្រប់គ្រងបង្កបញ្ហាអ្វីមួយនាំពិបាកដល់អាត្មាខ្លួនដល់ថ្ងៃក្រោយ។ ការប្រកបការងារលោកអ្នកគប្បីមានការប្រយ័ត្នប្រយែង ហើយមិនត្រូវឱ្យយកចិត្តខ្លាំងដាក់ខ្លួនពីព្រោះងាយកើតបញ្ហាចំពោះមុខណាស់ដែរ។បើជាអ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសំបូរទេព្រោះបើមិនបោលហួសក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ។ សម្ព័ន្ធស្នេហាប្រុសស្រីជូបបញ្ហាខ្វាយខ្វល់ព្រោះតែការប្រចែប្រច័ណ្ឌ៕
ឆ្នាំឆ្លូវ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីមួយខុសគឺងាយបង្កបញ្ហាវែងអន្លាយនៅពេលក្រោយថែមទៀត។ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីមួយតោងតែមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះថាអាចទទួលរងទាំងផ្លូវចិត្តនិងផ្លូវកាយថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរទោះចេញធ្វើជំនួញទីជិតឆ្ងាយការរកផលកម្រៃមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរកត់សម្គាល់ទេគឺដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនសូវមានការជឿនលឿនទៅមុខទេ ហើយពិសេសងាយកើតជម្លោះវិវាទទៀតផង៕
ឆ្នាំខាល៖ រាសីខ្ពស់ត្រដែត។ ក្នុងរង្វង់គ្រួសារបើលោកអ្នកមានជម្លោះវិវាទជាឱកាសល្អក្នុងការផ្សះផ្សាបំផុត។ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ហេតុនេះផ្តល់ផលល្អក្នុងការសម្រុកការងារឬទំនាក់ការងារអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់បើ៕
ឆ្នាំថោះ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះទាំងស្ត្រីបុរសចូរប្រយ័ត្នការទាស់សម្តីបន្តិចបន្តួចជាមួយក្រុមមនុស្សដោយសារការខ្វែងគំនិតគ្នា ឬការនិយាយមិនចូលត្រចៀកគ្នាដោយប្រការណាមួយ។នៅថ្ងៃនេះលោកអ្នកគប្បីរក្សាភាពស្ងប់ស្ងាត់ និង មានភាពអត់ធ្មត់ក្នុងមុខរបរបន្តិចទើបប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរជួបស្ថានភាពលំបាកក្នុងការរកប្រាក់ចំណូលពិសេសជួបការប្រទាំងប្រទើសជាមួយក្រុមមនុស្សក្បែរខ្លួនច្រើនទៀតផង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំជួបបញ្ហាប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើន៕
ឆ្នាំរោង៖ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ហេតុនេះទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងទើបមិនមានបញ្ហាចោទឡើង។ការបំពេញការងារមានការរីកលូតលាស់យឺត ហើយទាល់តែខិតខំខ្លាំងបន្តិចទើបទទួលជោគជ័យកិច្ចការធំៗមួយចំនួន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីទោះលោកអ្នកខិតខំប៉ុនណាបានត្រឹមមួយទប់ទល់ហើយបើឱ្យសល់ធំដុំនោះគ្មាននោះឡើយ។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកើតមានការចាប់កំហុសនិងយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំឱ្យកើតការកាំចិត្តមិនតិចទេ៕
ឆ្នាំម្សាញ់៖ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់ លោក អ្នក ទោះធ្វើអ្វីមិនត្រូវលោភលន់ច្រើនឡើយ បើពុំនោះទេអាចនឹងជួបដូចពាក្យចាស់ថា”ទន្សាយក៏រួចត្រីរ៉ស់ក៏រួច”ពុំខាន។ក្រៅពីនេះដំណើរជីវិតមានគ្រោះយាយី ហេតុនេះគប្បីមានការប្រយ័ត្នប្រយែងពិសេសបញ្ហាការងារប្រាក់កាសនិងបញ្ហាផ្ទាល់ខ្លួន។ ក្រៅពីនេះការធ្វើអ្វីក៏ដោយពុំសូវឆ្លើយតបដូចការគិតទុកដែរ លោក អ្នក តោងចេះប្រើបញ្ញាជាអាវុធបន្តិចទើបអាចឆ្លងផុតផលលំបាកតូចធំទៅរួច។អ្នកប្រកបរបររកស៊ីជួញដូរក្នុងអំឡុងពេលនេះមិនមានអ្វីប្រែប្រួលប្តូរផ្លាស់ដូចជាទីកត់សម្គាល់ប៉ុន្មានទេគឺដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នជួបរឿងទុក្ខប៉ុនភ្នំចង់ទៅមុខមិនរួចថយក្រោយក៏មិនកើត៕
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ លោក អ្នក សម្រេចចិត្តរឿងបញ្ហាប្រាក់កាស ឬ ការបណ្តាក់ទុនក្នុងរឿងអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។ លោកអ្នកត្រូវចេះចាត់ចែង ការងារ គ្រប់គ្រង ប្រាក់កាស និង គ្រប់គ្រងអារម្មណ៍ឱ្យបានល្អទើបការបំពេញការងារមានការចម្រើនលូតលាស់ទៅមុខ។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមានភាពលូតលាស់គួរសម ហើយបើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរឬប្តូរកន្លែងលក់ដូរជាការប្រសើរបំផុត។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ដោះស្រាយបញ្ហាដែលមន្ទិលក្នុងចិត្ត ឬ ចង់ជជែកបញ្ហាល្អក់កករកាលពីមុនមកក៏ជាពេលវេលាល្អប្រពៃហើយ៕
ឆ្នាំមមែ៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដួងរាសីរបស់ លោក អ្នក នៅតែល្អប្រសើរដដែលទេ ហើយពិសេសបុរសបើទោះបីដួងរាសីឡើងខ្ពស់ពិតមែន ប៉ុន្តែលោកអ្នកតោងតែប្រយ័ត្នប្រយែងដដែលពីព្រោះថាផលមិនល្អតែងកើតមានជានិច្ច។ ការប្រកបការងារទីជិតឆ្ងាយ ជួបភាពសុខដុមនិងក្តីសោមនស្សជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំតែងហុចផ្លែផ្កាមកវិញគ្រាន់គាប់ប្រសើរហើយធ្វើអ្វីក៏ជឿនលឿនគួរសម។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីកំពុងមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំវក៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកទទួលរងសម្ពាធមិនតិចដែរទេ ម្ល៉ោះហើយទោះខិតខំខ្លាំងក៏ពុំទទួលផ្លែផ្កាដូចជាទីគាប់ចិត្តដែរ គឺបានត្រឹមមួយបង់កម្លាំងប៉ុណ្ណោះ។ការប្រកបការងារមានសន្ទុះជឿនលឿនទៅមុខគួរសម ហើយធ្វើអ្វីតែងហុចផលគ្រាន់គាប់បំណងដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នក្រុមមនុស្សអុជអាលអ្វីមួយនាំឱ្យកើតការក្តៅក្រហាយបង្កជាជម្លោះជាមួយអ្នកដទៃឡើង។ការធ្វើដំណើរទីជិតឆ្ងាយទាំងពេលទៅនិងត្រឡប់មកវិញពុំសូវមានសុវត្តិភាពទេចូរគប្បីមានការប្រយ័ត្នប្រយែងពិសេសអ្នកបើកបរមិនត្រូវសេពគប់គ្រឿងស្រវឹងដាច់ខាត។ បញ្ហាសេចក្តីស្នេហាប្រុសស្រីចូរប្រយ័ត្នក្រុមមនុស្សទី៣ចូលមកអុកឡុកនាំកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំរកា៖ រាសីស្រុតចុះ។ ក្នុងជីវិតមនុស្សយើងពុំមែនល្អអ្វីតែម្យ៉ាងនោះទេ គឺមានល្អនេះល្អនោះគ្រាន់តែច្រើន ឬ តិចប៉ុណ្ណោះ។ក្នុងនេះក៏គ្មាននរណាល្អអ្វីៗគ្រប់យ៉ាងនោះដែរ។អ្វីដែលសំខាន់យើងចេះថ្លឹងថ្លែងនិងចេះកែច្នៃខ្សែសង្វាក់ជីវិតកុំធ្វើអ្វីដែលដើរខុសច្រើន ឬបង្កផលលំបាកដល់អ្នកដទៃច្រើនប៉ុណ្ណោះ។ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារជួបផលលំបាកច្រើនបន្តិច ហើយកិច្ចការងារក៏ងាយខុសច្រើនថែមទៀត។ សម្រាប់អ្នកធ្វើជំនួញទីជិតឆ្ងាយការរកផលកម្រៃមានភាពតានតឹងពិសេសតែងកើតមានការប្រទាំងប្រទើសជាមួយក្រុមមនុសុ្សច្រើនទៀតផង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបរឿងងាយប្រេះស្រាំនិងងាយឈានដល់ការបែកបាក់៕
ឆ្នាំច៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកមានការជឿនលឿនច្រើនរឿងមិនថាប្រាក់កាសឬរឿងផ្ទាល់ខ្លួនឡើយ។ អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពកាក់កបគួរសម ហើយបើមានការជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ដំណើរចាកចេញក្រៅផ្ទះមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងក្រុមមនុស្សជួយជ្រោមជ្រែងជានិច្ច។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់និងកំពុងផ្អែមល្ហែមគួសម៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ យីអ៊ុនរបស់លោកអ្នកនៅថ្ងៃនេះងាយជួបបញ្ហាច្រើន ម្ល៉ោះហើយទោះធ្វើអ្វីក៏ដោយមិនគប្បីធ្វេសប្រហែសបានទេពីព្រោះមានតែក្រុមមនុស្សតាមចាប់កំហុស និង វាយប្រហារតែប៉ុណ្ណោះ។ចំពោះស្ត្រីចូរប្រយ័ត្នកិច្ចការផ្ទះសម្បែងក្លាយជាជម្លោះវិវាទណាមួយជាមួយសមាជិកគ្រួសារដែលនាំឱ្យក្តៅក្រហាយនៅមិនសុខ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបរឿងរកាំចិត្តច្រើន ហើយការជួញទីជិតឆ្ងាយចូរប្រយ័ត្នមានជម្លោះវិវាទជាមួយក្រុមមនុស្សនៅក្បែរខ្លួនពីព្រោះមានភាពផុយស្រួយជម្លោះវិវាទណាស់។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការចុះសម្រុងគ្នាឡើយព្រោះម្នាក់ៗមានតែចិត្តខ្លាំងរៀងៗខ្លួន៕