ឃូលៗ តួឯកស្រី Ploy Chermarn ជិះសុទ្ធឡានទំនើប Benz មកទទួលម្ចាស់ស្នេហ៍ទាំងយប់…

មានទៅធម្មតាអីជារៀមច្បងក្នុងសិល្បៈថៃយូរឆ្នាំហើយដែរ តួឯកស្រីជើងចាស់ Ploy Chermarn ជិះសុទ្ធតែឡានទំនើបម៉ាក Benz មកទទួលគូស្នេហ៍ ថែមមិនបាច់ពិបាកឲគូស្នេហ៍ហត់ទេទុកឲនាងជាអ្នកបើកក៏បាន ស្រលាញ់ Ploy ឃូលៗ រឹងមាំជាជំហរបានឲទាំងខ្លួនឯងនិងអ្នកជុំវិញខ្លួនជាពិសេសសម្រាប់មនុស្សជាទីស្រលាញ់។

ដោយថ្មីៗនេះក្នុងបានបណ្ដាញសង្គមរបស់តារាចម្រៀងប្រុសលោក Toong Twopee បានបង្ហោះរូបរបស់គូស្នេហ៍ខ្លួននោះគឺតារាស្រី Ploy Chermarn ទាំងគូទាក់ទងមើលចិត្តគ្នានិងមិនលាក់បាំងពីចំណងស្នេហាលើកនេះផងដែរ។ លោក Toong Twopee បានសសើរ Ploy ព្រោះតែទោះជាពេលយប់ហើយក៏នាងបានបើកឡាន Benz របស់ខ្លួនមកទទួលរូបលោកពីកន្លែងកាងារ ថែមធ្វើជាអ្នកបើកឡានឲទៀតពេលត្រលប់ទៅផ្ទះព្រោះដឹងថាលោកហត់នឿយ បានគូស្នេហ៍យល់ចិត្តនិងឃូលៗបែបននេះសុំថតផុសបង្ហោះអួតបន្ដិចហើយ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ