មានរឿងអ្វីបានជា Nine Napat ប្រកាសលក់ឡានទំនើបជាប្រញាប់គ្រប់គ្នាចាប់អារម្មណ៍ត្រង់តែ…..! មានរូបភាព

ជាប់ឈ្មោះជាកំលោះខាងស្រលាញ់ឡានម្នាក់ទៀតហើយ សម្រាប់តារាសម្ដែងប្រុសកំលោះរូបសង្ហា Nine Napat ម្ចាស់ចិត្តរបស់តួឯកស្រី Baifern Pimchanok អោយតែមានវេលាទំនេរសាម៉ីខ្លួនដឹងតែទៅជុំក្រុមបើកឡានលេងជាមួយមិត្តភ័ក្ដជាញឹកញាប់ ថែមទាំងជាកំលោះប្រមូលទិញឡានទំនើបៗនិងម៉ូដរថយន្ដកម្រទៀតផង

ជាក់ស្ដែងនៅក្នុង IG ដែល Nine បើកសម្រាប់លក់របស់មួយទឹកផ្ទាល់ខ្លួន ឈ្មោះថា @nine.marketplace  បានផុសលក់ឡានម៉ូដឡើងភ្នំព្រមទាំងមានសរសេរជាប្រយោគថា “លក់បន្ដ Porsche Cayenne 955 V6 ធ្វើដូចឡាន overland ខាងឡើងភ្នំបាទ restore មកថ្មីៗ បើកស្រួលគ្រប់គ្រឿង។ Rack Eurowise យកតង់មកបោះគេងបានតែម្ដង ខាងក្នុងដូរកៅអីថ្មីទាំងអស់ កម្មង់មកពី  New York មកធ្វើបាទ

After Footer (Active) - damrei Mr1 Zone2

ឡានមួយគ្រឿងនេះតុបតែងមកថ្មីទាំងអស់តែម្ដង ម៉ាស៊ីនត្រជាក់ម៉ាអេម ចម្រៀងពិរោះ មាន apple carplay ដើរលេងម៉ាសប្បាយ ឡាន AAS លក់បន្ដ 2.1m for more information inbox #cayenne955 #cayenneoverland #porscheoffroad”

បើមានអ្នកចាប់អារម្មណ៍អាចទាក់ទង  DM ដើម្បីសួរពត៌មានបន្ថែមពីកំលោះ Nine បាន ចំណែកឯលេខលាភសំណាងប្រហែលជាគេចមិនផុតពីលេង 95 ដែលបិតនៅជាប់និងឡាននោះទេ

អត្ថបតដោយ : នីត្តា