មកមើលការដាំបន្លែនៅក្នុងផ្ទះ ឬការធ្វើកសិកម្មបែបបញ្ឈរ (Vertical Farming) កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគទៅលើបច្ចេកវិទ្យាសម្រាប់វិស័យកសិកម្ម ដោយការធ្វើកសិកម្មតាមរបៀបនេះ អាចធ្វើបានពេញមួយឆ្នាំ កាត់បន្ថយសត្វល្អិត អាចគ្រប់គ្រងសីតុណ្ហភាព កម្រិតសំណើមបាន ត្រូវការទឹកតិចថែមទាំងអាចទទួលបានទិន្នផលខ្ពស់ជាងការធ្វើកសិកម្មតាមរយៈវិធីចាស់ៗ ស្របពេលដែលមានការកើនឡើងនូវចំនួនមនុស្សនិងផ្ទៃដីដាំដុះកាន់តែតូច។
អ្វីដែលជាបញ្ហាចោទសម្រាប់ការធ្វើកសិកម្មតាមបែបបញ្ឈរនេះភាគច្រើនទាក់ទងនឹងថ្លៃចំណាយ និងបច្ចេកទេសក្នុងការធ្វើខ្ពស់ ធ្វើឱ្យអាជីកម្មចាប់ផ្ដើមថ្មីទាក់ទងនឹងការធ្វើកសិកម្មបែបនេះមានវត្តមានមិនសូវបានយូរ ប៉ុន្តែក្រុមហ៊ុនមួយមានឈ្មោះថា Plenty ទើបតែបង្កើតនៅឆ្នាំ ២០១៤មានដំណោះស្រាយល្អអាចធ្វើឱ្យគុណភាពកសិផលល្អជាមួយនឹងតម្លៃសមរម្យ។
ការដាំបន្លែនៅក្នុងផ្ទះ ឬការធ្វើកសិកម្មបែបបញ្ឈរ (Vertical Farming) កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគទៅលើបច្ចេកវិទ្យាសម្រាប់វិស័យកសិកម្ម ដោយការធ្វើកសិកម្មតាមរបៀបនេះ អាចធ្វើបានពេញមួយឆ្នាំ កាត់បន្ថយសត្វល្អិត អាចគ្រប់គ្រងសីតុណ្ហភាព កម្រិតសំណើមបាន ត្រូវការទឹកតិច ថែមទាំងអាចទទួលបានទិន្នផលខ្ពស់ជាងការធ្វើកសិកម្មតាមរយៈវិធីចាស់ៗ ស្របពេលដែលមានការកើនឡើងនូវចំនួនមនុស្សនិងផ្ទៃដីដាំដុះកាន់តែតូច។
អ្វីដែលជាបញ្ហាចោទសម្រាប់ការធ្វើកសិកម្មតាមបែបបញ្ឈរនេះភាគច្រើនទាក់ទងនឹងថ្លៃចំណាយ និងបច្ចេកទេសក្នុងការធ្វើខ្ពស់ ធ្វើឱ្យអាជីកម្មចាប់ផ្ដើមថ្មីទាក់ទងនឹងការធ្វើកសិកម្មបែបនេះមានវត្តមានមិនសូវបានយូរ ប៉ុន្តែក្រុមហ៊ុនមួយមានឈ្មោះថា Plenty ទើបតែបង្កើតនៅឆ្នាំ ២០១៤មានដំណោះស្រាយល្អអាចធ្វើឱ្យគុណភាពកសិផលល្អជាមួយនឹងតម្លៃសមរម្យ។
បច្ចេកវិទ្យាដាំដុះរបស់ Plenty អាចដាំបានទិន្នផលខ្ពស់ជាងការដាំធម្មតារហូតដល់ទៅ៥៣០ដង ហើយទិន្នផល ដែលបានមកជាបន្លែសរីរាង្គ ដោយហេតុតែគ្មានការប្រើប្រាស់ថ្នាំពុល ឬជាតិគីមីផ្សេងៗ។ ដំណាំដែលដាំមិនត្រូវពន្លឺព្រះអាទិត្យនោះទេ តែជាពន្លឺពី LED មានកាមេរ៉ា និងសេនស័ររាប់ពាន់ ដើម្បីធ្វើការតាមដានកម្រិតសំណើម សីតុណ្ហភាព និងភាពលូតលាស់របស់វា។
លោកបញ្ជាក់ថា ខ្លួនកំពុងតែរៀបចំធ្វើកសិដ្ឋានត្រួតៗលើគ្នានេះប្រមាណជា៣០០ នៅប្រទេសចិន សម្រាប់ផ្គត់ផ្គង់តម្រូវការប្រជាជន ហើយចាប់ផ្ដើមដំបូងគេនៅទីក្រុងសៀងហៃ បន្ទាប់មកនៅទីក្រុងប៉េកាំង ជាមួយគ្នានេះផងដែរក្រុមហ៊ុនក៏សាងសង់ទីតាំងសម្រាប់ឱ្យអតិថិជនសាកល្បងភ្លក្សផលិតផលផងដែរ។ យ៉ាងណាក៏ដោយគេក៏ឃើញមានលេចចេញនូវដែគូររប្រកួតប្រជែងថ្មីៗ ដូចជាក្រុមហ៊ុន Bowery ដែលទើបនឹងទទួលបានទុនក្តៅៗប្រមាណជា៩០លានដុល្លាជាដើម៕