ម្ចាស់មង្កុដបវរកញ្ញា Miss Universe Thailand ឆ្នាំ២០២៣​ តោះមកមើលសម្រស់និងដឹងពីប្រវត្ដិ…

ប្រទេសថៃកាលពីពេលថ្មីៗនេះបានរកឃើញអ្នកលើកពានបានមង្កុដបវរកញ្ញាប្រចាំប្រទេស Miss Universe Thailand ប្រចាំឆ្នាំ២០២៣នេះហើយ។ ដោយការបានមង្កុដនេះឆ្លងកាត់ការប្រកួតប្រជែង រួមដណ្ដើមជាមួយនារីរូបស្អាតជាច្រើនរូប ដើម្បីក្លាយខ្លួនជាបវរកញ្ញាប្រចាំប្រទេសផងនិងដើម្បីតំណាងឲប្រទេសទៅប្រកួតលំដាប់ពិភពលោកផង។ ឆ្នាំនេះបវរញ្ញាប្រទេសថៃ Miss Universe Thailand ​2023 បានទៅលើបវរកញ្ញានាង Anntonia Porsild មានវ័យ២៦ឆ្នាំ និងមានបទពិសោធន៍លើវេទីការការប្រកួតបវរកញ្ញាជាច្រើនឆ្នាំហើយផងដែរ។ កាលពីឆ្នាំ២០១៩ បវរកញ្ញា Anntonia Porsild ធ្លាប់ឈ្នះជាបវរកញ្ញា Supranational Thailand ទៀតផង។ រូបនាងគឺជាកូនកាត់ ដោយមានម្ដាយជាជនជាតិថៃនិងមានឪពុកគឺជាជនជាតិដាណាម៉ាក មានកម្ពស់១.៧៥ម។​ បវរកញ្ញា Anntonia Porsild នឹងតំណាងឲថៃទៅប្រកួត Miss Universe រួមជាមួយបវរកញ្ញាមកពីប្រទេសផ្សេងៗទៀត។ តោះមកមើលសម្រស់មុខមាត់បន្ដិចមើលយ៉ាងណាដែរ៖

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ