យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង២ខាងក្រោមនេះ នឹងទទួលបានលាភជាច្រើននៅថ្ងៃច័ន្ទស្អែកនេះ។
ឆ្នាំឆ្លូវ៖ លេខនាំលាភ៣៣៣ នៅថ្ងៃស្អែកនេះលោកអ្នកមានលាភ មានសំណាងធំ ធ្វើកិច្ចការអ្វីក៏ទទួលបានជោគជ័យ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ច ឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃ លុយខាប់ដូចទឹកគ្រឿង។
ឆ្នាំម្សាញ់៖ លេខលាភសំណាង៤៥៩ នៅថ្ងៃស្អែកនេះបើលោកអ្នកចង់ធ្វើកិច្ចអ្វីរមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ៕