នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នៅថ្ងៃទី២៩,៣០,៣១ ខាងមុខនេះ នឹងទទួលបានកំណប់ទ្រព្យពីទេវតាមហាសំណាងយ៉ាងច្រើន។
ឆ្នាំជូត៖ នៅថ្ងៃទី២៩,៣០,៣១ ខាងមុខនេះ លោកអ្នកមានលាភមានលុយដូចសេដ្ឋីរយលាន មានលាភ មានជ័យ មានលុយចូលហូរហៀរ។ រាល់ការងាររកទទួលទានបានផលយ៉ាងក្រាស់ក្រៃ។ សម្រាប់ការរកស៊ីជួញដូរវិញ មានការទិញចូល លក់ចេញបានផលចំណេញកប់ពពក ហើយពិសេសនោះ បើមានការបើកមុខរបរថ្មីផង គឺពិតជាល្អប្រពៃបំផុត។
ឆ្នាំថោះ៖ លាភធំចាំងចូលក្នុងជីវិត មានហុងស៊ុយល្អ ង៉ូវហេងឡើងខ្ពស់ សម្បូរលុយចាយ និងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នា។ តាមជើងលេខបានកំណត់ថា អ្នកកើតឆ្នាំនេះនៅថ្ងៃទី២៩,៣០,៣១ ខាងមុខនេះ លោកអ្នកមានលាភមានជ័យលុយធំចូលមកហៀរដៃរហូតដល់៣ថ្ងៃជាប់គ្នា និងជាអ្នកទទួលបានជោគជ័យគ្រប់ការងារទាំងពួងទាំងឡាយទៀតផង។
ឆ្នាំខាល៖ នៅថ្ងៃទី២៩,៣០,៣១ ខាងមុខនេះសព្វការងារទាំងអស់មានដំណើរការល្អទៅមុខយ៉ាងរលូន គ្មានឧបសគ្គរារាំង លោកអ្នកសម្បូរលុយចាយហៀរដៃ មានលាភធំចូលមកផ្ទួនៗ ង៉ូវហេងឡើងខ្លាំង។ អ្នកកើតឆ្នាំនេះជាមនុស្សមានកំណប់ទ្រព្យប្រចាំជីវិតរួចស្រេចទៅហើយ និងមានបញ្ញាច្រើនប្រសប់ក្នុងកិច្ចការផ្សេងៗ៕