យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង២ខាងក្រោមនេះ នៅរយៈពេលប្រាំថ្ងៃទៀតទ្រព្យសម្បត្តិនឹងហូរចូលផ្ទះពោរពេញ។
ឆ្នាំថោះ៖ នៅរយៈពេលប្រាំថ្ងៃទៀតនេះ ចាត់ថាជាពេលវេលាដែលលោកអ្នកត្រូវទទួលលាភធំចូលមកក្នុងជីវិតយ៉ាងបរិបូណ៌។ សម្រាប់លោកអ្នកដែលរង់ចាំទាក់ទងប្រាក់កាក់ រង់ចាំការងារ រង់ចាំដំណឹងល្អដទៃទៀតរមែងមានការឆ្លើយតបជាផលល្អមកវិញសមតាមបំណងប្រាថ្នា។
ឆ្នាំរកា៖ នៅរយៈពេលប្រាំថ្ងៃទៀតនេះ លោកអ្នកមានមនុស្សល្អៗជួយជ្រោមជ្រែងឱ្យសម្រេចរាល់ការងារទាំងឡាយ។ បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វី តែងផ្តល់ផលល្អតបមកវិញជាទីគាប់ចិត្ត ចំណែកការងាររកទទួលទាន មានលាភ មានលុយហូរចូលច្រើនលើសពេលណាណាទាំងអស់ អាចនឹងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះផងដែរ៕