ហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣

នៅថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖​ រាសី​ល្អជា​មធ្យម​។ ​ទាំង​ស្ត្រី​បុរស​ក្នុងការ​ធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ការប្រទាំងប្រទើស​ច្រើន​បន្តិច ម្ល៉ោះហើយ​ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច​ទើប​គ្មាន​បញ្ហា​អាក្រក់ៗ​ចូលមក​បៀតបៀន​យាយី​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​លំនឹង​ល្អ ហើយ​ទោះ​ប្រកបការងារ​ឬ​បញ្ហា​ផ្ទាល់ខ្លួន​មាន​សភាព​ស្ងប់ស្ងាត់​ដែរ​។​សម្រាប់​ថ្ងៃនេះ​ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា ផ្លូវគោក ផ្លូវទឹក ឬ ផ្លូវអាកាស ក្តី​ទោះ​លោកអ្នក​ខិតខំ​ប៉ុនណា​បាន​ត្រឹម​មួយ​ទប់ទល់​ហើយ​បើ​ឱ្យ​សល់​ធំដុំ​នោះ​គ្មានទេ​។​ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ចាប់កំហុស​និង​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​នាំឱ្យ​កើត​ភាព​រកាំចិត្ត​បន្តបន្ទាប់​៕

After Footer (Active) - damrei Mr1 Zone2

ឆ្នាំឆ្លូវ៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ ហើយ​បើ​មាន​កិច្ចការ​អ្វី​សំខាន់​អាច​ពន្យា​ពេល​ក៏​ប្រសើរ​ដែរ​។​ ក្រៅពីនេះ​ការប្រកប​ការងារ​ហាក់​មាន​អ្វី​មក​បិទបាំង​មុខ​និង​បិទបាំង​ភ្នែក​ធ្វើឱ្យ​ជួប​បញ្ហា​រកាំ​ចិត្តច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ប្រជែង​គ្នា​តានតឹង​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​និង​យក​ត្រូវ​រៀងៗ​ខ្លួន​៕

ឆ្នាំខាល៖ ​រាសី​ខ្ពស់ត្រដែត​។ ​ការរស់នៅ​ឱ្យ​ប្រយ័ត្ន​បញ្ហា​អារម្មណ៍​បន្តិច ហើយ​ដាច់ខាត​មិនត្រូវ​យក​ការ​ចាញ់ឈ្នះ​ឬ​អារម្មណ៍​ខឹងសម្បា​ដឹកមុខ​ឡើយ​ប្រយ័ត្ន​រឿង​តូច​សោះ​ប្រែជា​រីក​ជាធំ​។​ ក្រៅពីនេះ​ការប្រកប​ការងារ​លោក​អ្នក​នៅមាន​រឿង​រាវ​ល្អៗ​គួរឱ្យ​សប្បាយចិត្ត​កើតឡើង​ផងដែរ​។​ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្នុងថ្ងៃនេះ​មាន​ភាព​កាក់កប​ល្អ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​តែង​ផ្តល់​ផ្លែផ្កា​គួរសម​មួយចំនួន​ផង ។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

ឆ្នាំថោះ៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ឱកាស​កើត​បញ្ហា​អាក្រក់ៗ​មាន​ខ្ពស់ជាង​សព្វមួយដង ហេតុនេះ​ទោះ​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ ការប្រកប​ការងារ លោក អ្នក ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​បញ្ហា​ខ្លះ​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន​ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​ការរក​ប្រាក់ចំណូល​គ្រាន់​ប្រមូលបាន​ដូច​សេចក្តីប្រាថ្នា​ទៅរួច​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

ឆ្នាំរោង៖ រាសី​ខ្ពស់ត្រដែត​។ ការរស់នៅ​ថ្ងៃនេះ​បើទោះបី​ដំណើរ​ជីវិត​ល្អប្រសើរ​ក្តី ប៉ុន្តែ​លោកអ្នក​ក៏​កើត​មានរឿង​រាវ​សៅហ្មង​ផង ដូចនេះ​គប្បី​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ក៏​ប្រសើរ​ដែរ​។​ ការប្រកប​ការងារ​មានការ​ជឿនលឿន​និង​បើ​ចង់​ពឹងពាក់​ឱ្យ​អ្នកដទៃ​ជួយ​ក៏​តែង​ទទួលលទ្ធផល​គ្រាន់​ជាទី​កក់ក្តៅ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​ជំនួញ​តូចធំ​មិន​ថា​ផ្លូវទឹក​ផ្លូវអាកាស​ឬ​ផ្លូវគោក​ក្តី​តែង​ហុច​ភោគផល​ដូច​សមប្រកប​ផងដែរ​។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

ឆ្នាំម្សាញ់៖ រាសី​ល្អជា​មធ្យម​។​ ការរស់នៅ​មានការ​ជឿ​ន​លឿន​ក្នុង​ដំណើរ​ជីវិត​គួរសម ហើយ​ភាព​សុខដុម​ក៏មាន​ច្រើនជាង​មុន​បន្តិច​វិញ​ដែរ​។​ នៅថ្ងៃនេះ​មិន​ថា​បញ្ហា​ប្រាក់កាស​និង​ការងារ​លោកអ្នក​អាច​ប្រកបដោយ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​ថា ផ្លូវគោក ផ្លូវទឹក ឬ ផ្លូវអាកាស ក្តី​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​គ្រួសារ​ទៅរួច​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​អស់សង្ឃឹម​ព្រោះតែ​ម្នាក់ៗ​គិត​ច្រើនតែ​ម្នាក់ឯង​៕

ឆ្នាំមមី៖ ​រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ងាយ​ទទួលរង​ផល​ប៉ះទង្គិច​និង​មានរឿង​​រាវ​ត្រូវ​ដំបៅចិត្ត​ផង​។ ​ការប្រកប​ការងារ​លោក​អ្នក​មិនត្រូវ​ហ៊ាន​រិះគន់​ចៅហ្វាយនាយ​ឡើយ​ប្រយ័ត្ន​ជញ្ជាំងមានត្រចៀក​កើតមាន​រឿង​រាវ​ជាប់កុន​ដល់​អាត្មា​ខ្លួន​វិញ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​ដូច​សមប្រកប​ប៉ុន្មាន​ដែរ​គឺ​ច្រើន​ខកបំណង ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ថែមទៀត​។​ ​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​រកាំចិត្ត​និង​ចម្រូងចម្រាស​ចំពោះ​គ្នាច្រើន​៕

ឆ្នាំមមែ៖ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​ឬ​ចុះកិច្ចសន្យា​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។ ​ការប្រកប​ការងារ​មានការ​ជឿនលឿន​សន្សឹមៗ​ទៅមុខ​ដូច​សព្វមួយដង​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​រាល់​ការចេញ​ធ្វើ​ជំនួញ​តូចធំ​ឃើញថា​មានការ​លូតលាស់​ទៅមុខ​ប្រសើរ ហើយ​បើ​លោកអ្នក​ចង់​ពឹងពាក់​ន​ណារ​ម្នាក់​ក៏​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូចជា​ទី​ពេញចិត្ត​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ក្នុងថ្ងៃនេះ​មានការ​ចម្រើន​លូតលាស់​និង​ស្រុះស្រួល​គ្នា​ប្រពៃ​៕

ឆ្នាំវក៖ រាសី​ស្រុតចុះ​។ ​ការរស់នៅ​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​បញ្ហា​ខ្លះ​ទើប​ប្រសើរ​។​នៅថ្ងៃនេះ​ឱកាស​កើត​បញ្ហា​អាក្រក់ៗ​មាន​ខ្ពស់ជាង​សព្វមួយដង ហេតុនេះ​ទោះ​ប្រកប​កិច្ចការងារ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​ការរក​ប្រាក់ចំណូល​គ្រាន់​ប្រមូលបាន​ដូច​សេចក្តីប្រាថ្នា​ទៅរួច​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រច័ណ្ឌ និង​ចាំ​ចាប់កំហុស​គ្នា​មិនតិច​សោះឡើយ​៕

ឆ្នាំរកា៖ រាសី​ល្អជា​មធ្យម​។​ នៅក្នុង​ថ្ងៃនេះ​លោកអ្នក​អាចមាន​ដំណឹង​ល្អ និង មិនល្អ​នៅ​លាយឡំ​គ្នា​ដូចនេះ​បើ​ចង់​សង្ឃឹម​ផល​ល្អ​ទាំងអស់​ឬ​ផល​អាក្រក់​កើតឡើង​ទាំងអស់នោះ​ក៏​មិនអាច​ទៅរួច​ដែរ​ពោលគឺ​ត្រូវតែមាន​ល្អ​ខ្លះ​និង​អាក្រក់​ខ្លះ​ជានិច្ច​។​ ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​អ្វីៗ​ដូច​សព្វមួយដង​។​សម្រាប់​ថ្ងៃនេះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​នោះ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​ទោះ​ខិតខំ​ខ្លាំង​ត្រឹម​កម្រិតណា​ក៏បាន​ត្រឹម​មួយ​គ្រប់​ឆ្នាំងបាយ​ដែរ​។ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ពុំ​សូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ មានតែ​ការ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ពី​តិចតួច​ឈានដល់​ផ្លូវបំបែក​៕

ឆ្នាំច៖ រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​បើ​លោកអ្នក​មានការ​សម្រេច​ចិត្ត​អ្វី​ឬ​គិត​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះ​ថាបើ​គិត​ត្រូវ​ផល​ល្អៗ​នឹង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។ ​ក្រៅពីនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ការបំពេញ​ការងារ និង បញ្ហា​ប្រាក់កាស​ពីព្រោះ​ងាយ​កើតមាន​រឿង​រាវ​ល្អក់កករ​ច្រើន​ដែរ ម្ល៉ោះហើយ​គប្បី​មានការ​អត់ធ្មត់​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ ។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ជួន​មាន​បញ្ហា​រកាំចិត្ត ឯ​ជួន​ត្រូវរ៉ូវ ហើយ​ផ្អែមល្ហែម​ដូចជា​សេចក្តីស្នេហា​ទើប​កើតឡើង​ថ្មីៗ​ផង​៕

ឆ្នាំកុរ​៖ រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មានការ​ជឿនលឿន​ក្នុង​ដំណើរ​ជីវិត​គួរសម ហើយ​ភាព​សុខដុម​ក៏មាន​ច្រើនជាង​មុន​បន្តិច​ដែរ​។​ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​ឬ​ចុះកិច្ចសន្យា​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​រាល់​ការចេញ​ធ្វើ​ជំនួញ​តូចធំ​ឃើញថា​មានការ​លូតលាស់​ទៅមុខ​ប្រសើរ ហើយ​បើ​លោកអ្នក​ចង់​ពឹងពាក់​ន​ណារ​ម្នាក់​ក៏​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូចជា​ទី​ពេញចិត្ត​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ក្នុងថ្ងៃនេះ​មានការ​ចម្រើន​លូតលាស់​និង​ស្រុះស្រួល​គ្នា​ប្រពៃ​៕