បន្ទាប់ពីតារាប្រុស Jes Jesphiphat ចេញមកទទួលស្គាល់ការពិតថាបានបញ្ចប់ស្នេហា 4 ឆ្នាំជាមួយ Vill Wannarot ជាផ្លូវការ ក្រោយពីមានពត៌មានមួយរយៈធំ បន្ទាប់មកខាងស្រីបានចេញមកផុសបទចម្រៀងសោកសៅមិនចង់បាត់បង់មនុស្សជាទីស្រលាញ់
ជាក់ស្ដែងខាងប្រុសបានចេញមកផុសបទភ្លេងខូចចិត្តក្នុង IG story ជាបទចម្រៀងសម្រាប់អ្នកខូចចិត្តនិងត្រូវកាត់ចិត្ត move on ប្រើជីវិតរស់ទាំងបង្ខំចិត្តបំភ្លេចនរណាម្នាក់ពីបេះដូង អត្ថន័យនៃបទចម្រៀងគឺ “ឈឺតែក៏មានអូននៅក្នុងបេះដូង ឈឺតែក៏នៅបារម្ភមនុស្សដែលបានដើរចាកចេញទៅតាំងតែពីយូរ ឈឺព្រោះការចងចាំធ្វើអោយញាប់ញ័រ ឈឺព្រោះត្រូវធ្វើគ្រប់យ៉ាងដើម្បីបំពេញអូនអោយបាននៅថ្ងៃណាមួយ តែនៅមិនអាចបំភ្លេចបានព្រោះចិត្តនៅស្រលាញ់” រឿងនេះមិនដឹងថាសាម៉ីខ្លួនគ្រាន់តែចង់ផ្សព្វផ្សាយបទចម្រៀង ឬចង់សំដៅទៅលើរឿងរ៉ាវក្នុងចិត្តក្នុងពេលនេះ
ខណៈពេលដែល IG ខ្លួនខាងប្រុសត្រូវបានអ្នកបណ្ដាញសង្គមមិនពេញចិត្តនាំគ្នារិះគន់យ៉ាងចាស់ដៃ ហើយក៏មានខ្លះទៀតនៅតែផ្ដល់កំលាំងចិត្ត
អត្ថបទដោយ : នីត្តា