ដឹងតែត្រូវបីលេខច្បាស់ណាស់! Mew Nittha នាំអូន Marine ទៅធ្វើបុណ្យថ្ងៃខួបកំណើតតែអ្វីដែលសំខាន់គឺនាងតូចចាប់អារម្មណ៍សន្លឹកឆ្នោតមួយនេះ! មានវីដេអូ
អាចនិយាយបានថាជាគ្រួសារតារាមួយទៀតដែលពេញទៅដោយក្ដីស្រលាញ់និងភាពកក់ក្ដៅបំផុត សម្រាប់គ្រួសាររបស់តួឯកស្រី Mew Nittha ហើយមុននេះសាម៉ីខ្លួនទើបតែចេញមកប្រកាសដំណឹងល្អរឿងកូនទីពីរ ដំណឹងនេះធ្វើអោយហ្វេនរីករាយជាខ្លាំង
ជាក់ស្ដែងនៅពេលថ្មីៗនេះ Mew បាននាំកូនស្រីច្បងអូន Marine ទៅធ្វើបុណ្យក្នុងថ្ងៃខួបកំណើតគម្រប់អាយុ 2ខួបជាផ្លូវការ មានរូបភាពជាច្រើនមកផ្ញើរហ្វេនៗទៀតផង កាលពីព្រឹកដែលនាងតូចទៅធ្វើបុណ្យក៏បានជូនបុណ្យដល់បងៗពូមីង អ៊ុំគ្រប់គ្នាផងដែរ
រឿងនេះក្រៅពីហ្វេនៗឃើញហើយក៏ប្រញាប់ចូលមកខមិនជូនពរខួបកំណើតនាងតូចយ៉ាងច្រើន ហើយនៅមានសុំមើលលេខសន្លឹកឆ្នោតដែលអូន Marine ទិញទៀតផង
អត្ថបទដោយ : នីត្តា