វាបានកន្លងផុតទៅដោយសេចក្តីរីករាយយ៉ាងខ្លាំង សម្រាប់មង្គលការរបស់តារាប្រុសស្រីល្បីឈ្មោះក្នុងសិល្បៈថៃ Kimberly Ann ជាមួយស្វាមីរូបសង្ហា Mak-Prin ដែលត្រូវបានរៀបចំឡើងនៅក្នុងប្រទេសអុីតាលី នៅកណ្តាលបឹងកូម៉ូ ឬ Lec Como ត្រូវបានគេស្គាល់កាន់តែច្បាស់ហើយហៅថាទឹកដីនៃមនោសញ្ចេតនា
បន្ទាប់ពីអ្នកទាំងពីរបណ្ដើរគ្នាចូលរោងការរួចរាល់កាលពីព្រឹកហើយ ពេលយប់ក៏ដល់ពេលត្រូវជប់លៀងសប្បាយរាំរែកជាមួយគ្នា ក្រោយពីកូនកំលោះកូនក្រមុំថ្មោងថ្មីនិយាយរឿងក្នុងចិត្តនិងអគុណដល់ភ្ញៀវកិត្តយសដែលបានចួលរួមធ្វើជាសាក្សីស្នេហ៍ហើយ Mak- Kim បានបង្ហាញក្បាច់រាំអស់ពីកំលាំង ក្រលែងឆ្វេងស្ដាំ សប្បាយរីករាយបំផុត
អ្នកគាំទ្រដែលបានឃើញហើយរំភើបទៅតាមគ្នាចំពោះក្ដីស្រលាញ់ដែល Mak- Kim មានអោយគ្នាទៅវិញទៅមក អ្វីដែលសំខាន់គ្រប់គ្នានៅមានបង្អាប់ខាងប្រុសថាជាបិតាកំពូលថើបតែម្ដង
អត្ថបទដោយ : នីត្តា