យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងមានលុយចាយពេញដៃនៅពេលចាស់ទៅ ព្រោះតែកំណើតរបស់លោកអ្នកគឺមាននិស្ស័យខ្លាំងជាមួយនឹងប្រាក់។
ឆ្នាំរោង៖ មនុស្សប្រុសស្រីកើតនេះមានភាពវៃឆ្លាតខ្លាំងណាស់ ចូលចិត្តដោះស្រាយបញ្ហាដោយប្រើខួរក្បាល មិនចូលចិត្តប្រើកម្លាំងបាយមកដោះស្រាយនោះទេ ដោយឡែកមនុស្សនេះរៀងរិះបន្តិចមិនសូវចំណាយច្រើនលើខ្លួនឯង តែចូលចិត្តជួយអ្នកដទៃទោះជាមិនធ្លាប់ស្គាល់ពីមុនមកក៏ដោយ។ ដោយសារតែអំពើល្អបែបនេះទើបធ្វើឱ្យទេវតាមើលឃើញ ហើយតាមថែរក្សាអ្នកនឹងជួយឱ្យការងាររកស៊ីរបស់អ្នកប្រកបទៅដោយរលូនលុយចូលហូរហៀរ។
ឆ្នាំវក៖ មនុស្សកើតឆ្នាំនេះបានចាប់កំណើតមកដើម្បីជាអ្នកជួយអ្នកជុំវិញខ្លួនដោយក្តីស្រឡាញ់ហើយមានគេចូលចិត្តច្រើន បើរឿងលុយកាសនិងទ្រព្យសម្បត្តិក៏មានច្រើនជាងអ្នកដទៃដែរ ម្យ៉ាងទៀតអ្នកឆ្នាំនេះមានសម្ថភាពពិសេសដែលអាចរកបានប្រាក់ច្រើនជាងអ្នកផ្សេងៗទៀត។
ឆ្នាំជូត៖ មនុស្សប្រុសស្រីកើតឆ្នាំនេះមានសមត្ថភាពខ្លាំងបំផុតខាងធ្វើបុណ្យ ហ៊ានស៊ីហ៊ានសង ហើយបើនិយាយរឿងការគ្រប់គ្រងលុយកាសវិញគឺពូកែខ្លាំងណាស់ មិនចំណាយលើរបស់ឥតប្រយោជន៍។ ចំពោះការប្រកបការងារ រកស៊ីវីញ បុគ្គលនេះតែងតែយកសម្តីអ្នកជោគជ័យជាច្រើនមកទុកក្នុងខួរក្បាល និងអនុវត្តន៍តាមជានិច្ច ដូចនេះទើបធ្វើឱ្យគេរវល់នឹងកើបប្រាក់យ៉ាងនេះ៕