នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ កំពុងតែមានលាភសំណាងតាមជាប់ខ្លួន ហើយបើលោកអ្នកធ្វើការផ្សងសំណាងអាចនឹងទទួលបានរង្វាន់ធំនៅចុងខែនេះថែមទៀតផង។
ឆ្នាំមមែ៖ មានសមត្ថភាពខ្ពស់ណាស់ ថែមទាំងមានចរិតជាអ្នកដឹកនាំ។ នៅចុងខែនេះ អ្នកនឹងអាចជួបនឹងលាភធំ ដោយធ្វើឲ្យអ្នកអាចឈ្នះបានរង្វាន់ធំជាងគេ។ ដូចនេះ បញ្ហាសេដ្ឋកិច្ចនឹងមិនកើតលើខ្លួនអ្នកទៀតទេ។
ឆ្នាំច៖ មានប្រាជ្ញាខ្ពស់ ដោយចេះបត់បែនគ្រប់កាលៈទេសៈ។ ជាពិសេស មិនថាដើរដល់ណាគឺអាចជោគជ័យបានច្រើន។ ជាហេតុដែលធ្វើឲ្យចុងខែនេះ អាចនឹងជួបឱកាសខ្ពស់ក្នុងការឈ្នះបានរង្វាន់ធំ។
ឆ្នាំថោះ៖មានខួរក្បាលឆ្លាត ថែមទាំងមានទំនួលខុសត្រូវខ្ពស់។ ជាពិសេស ក្នុងចុងខែនេះ អ្នកនឹងអាចរស់នៅក្នុងជីវភាពល្អជាងមុនខ្លាំងព្រោះអ្នកអាចទទួលបានក្រដាសប្រាក់ក្រាស់ដែលនឹកស្មានមិនដល់ចូលមក៕