នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំឆ្នាំកុរ,មមែ,ច ចូលដើមសប្ដាហ៍ថ្មីខាងមុខនេះភ្លាម ត្រូវធ្វើរឿងមួយចំនួនដូចខាងក្រោមនេះ ដើម្បីឲ្យលាភធំ លុយធំ ហូរចូលជាច្រើនបន្ដបន្ទាប់គ្នា។
តាមជើងលេខបានបញ្ជាក់ថា អ្នកកើតឆ្នាំទាំង៣ខាងលើនេះមានហុងស៊ុយមិនល្អទេពោលគឺ ស្រុតចុះខ្លាំងនៅចុងសប្តាហ៍នេះ ដូច្នេះដើម្បីយឹតយោងដួងរាសីលោកអ្នកឲ្យបានល្អប្រសើរឡើងនោះ ដាច់ខាតត្រូវធ្វើការបួងសួង បន់ស្រន់ និងនឹកគុណឪពុកម្តាយ គុណព្រះរតនត្រ័យជាបន្ទាន់ បើអាចគួរលះទ្រព្យធនធ្វើទានខ្លះដើម្បីរំងាប់ទុក្ខសោក កម្ចាត់គ្រោះកាច លើកជោគជតារាសីប្រសព្វតែលាភសំណាង និងឲ្យអ្វីៗប្រែក្លាយជាល្អប្រសើរចូលមកជំនួសគ្រោះអាក្រក់វិញនៅក្នុងសប្តាហ៍ថ្មីខាងមុខនេះ។
មិនត្រឹមតែប៉ុនណោះ ធ្វើឲ្យលោកអ្នកមានតែរឿងល្អៗចូលមកក្នុងជីវិត មានមនុស្សល្អៗស្រលាញ់រាប់អាន សាទរ រាល់ការងារដែលលោកអ្នកបាននិងកំពុងបំពេញ និងមានតែមនុស្សល្អៗចាំជួយជ្រោមជ្រែងគ្រប់ពេលវេលា។ ចំណែកលាភសំណាង មាស ប្រាក់ សូមក៏មានចាយបរិបូណ៌ចូលមកណែនៗហោប៉ៅ ហៀរៗដៃលែងស្គាល់ពាក្យថាខ្វះកន្លះតទៅទៀតផងដែរ៕