នៅថ្ងៃច័ន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីស្រុតចុះ។ រយៈពេលប៉ុន្មានថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាពុំសូវល្អទេ។ ថ្ងៃនេះដែរការធ្វើដំណើរចាកចេញពីផ្ទះលោកអ្នកឱ្យប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីព្រោះតែក្តីឈ្នានីសដោយប្រការណាមួយ។ ការប្រកបការងារមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រចចិត្តធ្វើអ្វីដែលជារឿងសំខាន់ឡើយឬមិនផ្តល់ផលល្អក្នុងការទំនាក់ទំនងកិច្ចការផ្នែកខាងក្រៅឡើយពីព្រោះថាងាយរាំងស្ទះនិងជួបបញ្ហាច្រើន។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទោះទីជិតឆ្ងាយពុំសូវសុខស្រួលខ្លួនប៉ុន្មានទេព្រោះជារឿយៗតែងមានក្រុមមនុស្សអុកឡុកយាយីជានិច្ច។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការល្អក់កករនិងប្រឆាំងគ្នាធ្វើឱ្យកើតបញ្ហាមិនសូវចេះចប់ទេ៕
ឆ្នាំឆ្លូវ៖ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកល្អជាមធ្យមដូចនេះឃើញថាធ្វើអ្វីមិនអាចលោភលន់ឬប្រកាន់ចិត្តឆេវឆាវបានទេបើពុំនោះនឹងទទួលផលអាក្រក់មកវិញជាក់ជាពុំខាន។ ក្រៅពីនេះការប្រកបការងារលោកអ្នកត្រូវចេះសន្សំសេចក្តីសុខឱ្យបានច្រើន ហើយដាច់ខាតមិនត្រូវពេបជ្រាយឬប្រមាថអ្នកដទៃឡើយព្រោះនោះសុទ្ធសឹងនាំមកនូវក្តីលំបាកដល់អាត្មាខ្លួនឯងវិញប៉ុណ្ណោះ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរត្រូវប្រុងប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមបន្តិចព្រោះងាយធ្លាក់ក្នុងកលឧបាយគេណាស់ដែរ។ សម្ព័ន្ធស្នេហាប្រុសស្រីពុំត្រូវផ្តោះផ្តងដោយសម្តីផ្លែផ្កាដាក់គ្នាឡើយប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំខាល៖ រាសីខ្ពស់ត្រដែត។ ការរស់នៅមានភាពសុខដុម និង ក្រុមមនុស្សជួយជ្រោមជ្រែងក្នុងរឿងអ្វីមួយផង។ ថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អឬបានទទួលអ្វីមួយគួរជាទីពេញចិត្ត។ អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ចេញធ្វើជំនួញទីជិតឆ្ងាយតែងផ្តល់ផលកម្រៃហូរចូលតក់ៗគ្រាន់បំពេញបំពង់និងចិញ្ចឹមគ្រួសារដែរ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកឬមានការចូលដល់ចាស់ទុំផងដែរ៕
ឆ្នាំថោះ៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរប៉ុន្មានទេ ហេតុនេះនាំឱ្យជួបបញ្ហាល្អក់កករនិងឧបសគ្គចំពោះកិច្ចការងារច្រើនយាយី។ សម្រាប់ថ្ងៃនេះដែរដួងរាសីល្អជាមធ្យមដូចនេះបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់សន្សឹមៗតែយ៉ាងណាការប្រកបការងារឱ្យប្រយ័័ត្នប្រយែងបន្តិចទើបប្រសើរ។ អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញឆ្ងាយជិតក៏មានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ម្ល៉ោះហើយគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លាពិសេសឱ្យប្រយ័ត្នគ្រោះចាញ់បោកគេថែមទៀត។ រីឯបញ្ហាស្នេហាប្រុសស្រីជួបភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាព្រោះម្នាក់ៗយកភាពមានៈដាក់ខ្លួននិងចង់យកតែចាញ់ឈ្នះគ្នា៕
ឆ្នាំរោង៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះកុំសម្លឹងខ្ពស់ និងស្រមើលស្រម៉ៃអ្វីមិនមែនការពិតពីព្រោះថានេះសុទ្ធសឹងរឿងឥតប្រយោជន៍ ហើយនាំឧបទ្រពចង្រៃដាក់ខ្លួន។ ដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរទេពិសេសការប្រកបការងារវិញងាយកើតរឿងប្រទាំងប្រទើសនិងជម្លោះវិវវាទយាយីផង។ អ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ ដូច្នេះទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃចិញ្ចឹមគ្រួសារទៅរួច។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានភាពតែលតោលនិងខ្វាយខ្វល់ព្រោះ តែបញ្ហារកាំរកូស កំពុងកើតឡើងឥតសូវធូរស្បើយឡើយ៕
ឆ្នាំម្សាញ់៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដួងរាសីស្រុតចុះខ្លាំងបន្តិច(ថ្ងៃឆុងភាសាចិន)ហើយធ្វើអ្វីឬទៅណាមកណាជួបនូវបញ្ហាលំបាកច្រើនបន្តិច។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបបញ្ហារាំងស្ទះបន្តិចបន្តួចយាយីពិសេសធ្វើច្រើនបានទទួលផលតិចថែមទៀត។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញលាភហេងទោះតូចឬធំមានការបោលហួសជានិច្ច ដូច្នេះប្រាក់កាសដែលរកបានមកមានភាពតានតឹងណាស់។ ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើជួបគ្នាថ្មី្មថ្មោងតែងមានការជឿនលឿនទៅមុខឆាប់រហ័ស ហើយបើថយក្រោយវិញក៏លឿនដែរ៕
ឆ្នាំមមី៖ រាសីល្អជាមធ្យម។ ដួងរាសីរបស់លោកអ្នកជួបលើកំណាត់ផ្លូវលំបាកបន្តិច ហើយបើមានធ្វើអ្វីមួយផងតែងមានក្រុមមនុស្សតាមចាក់ឆ្កឹះឆ្គៀលនាំឱ្យជួបរឿងសៅហ្មងមិនតិចទេ។ ចំពោះអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនវិញមានភាពផុយស្រួយប្រទាំងប្រទើសជាមួយមិត្តភក្តិណាស់ចូរប្រយ័ត្នកើតជម្លោះវិវាទ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខយ៉ាងឆាប់រហ័សហើយរឿងរាវអាក្រក់ទាំងឡាយដែលធ្លាប់មានកាលពីមុនមកក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។ បញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានការខ្វាយខ្វល់ ព្រោះតែម្នាក់ៗមានការគិតហួសព្រំដែនច្រើន៕
ឆ្នាំមមែ៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកមានអារម្មណ៍ភ្លឺថ្លា បញ្ញាឈ្លាសវៃ និងធ្វើអ្វីក៏តែងជឿនលឿនទៅមុខជានិច្ច។ ក្រៅពីនេះលោកអ្នកអាចទទួលដំណឹងល្អឬធ្វើអ្វីតែងមានភ្លើងសញ្ញាពណ៌បៃតងរង់ចាំជានិច្ច។ ចំពោះការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលផ្លែផ្កាមកវិញគួរជាទីពេញចិត្ត ហើយបើលោកអ្នកចង់ជួញដូរផ្លូវឆ្ងាយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុកគួរសមដែរ។ រីឯបញ្ហាស្នេហាកំលោះក្រមុំបើមានការទុំជោរ ហើយជាឱកាសល្អក្នុងការចូលនិយាយដល់ចាស់ទុំឬចូលស្តីដណ្តឹងហើយ៕
ឆ្នាំវក៖ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកល្អជាមធ្យម ដូចនេះឃើញថាធ្វើអ្វីមិនអាចលោភលន់ឬប្រកាន់ចិត្តឆេវឆាវបានទេបើពុំនោះនឹងទទួលផលអាក្រក់មកវិញជាក់ជាពុំខាន។ ក្រៅពីនេះការប្រកបការងារលោកអ្នកត្រូវចេះសន្សំសេចក្តីសុខឱ្យបានច្រើន ហើយដាច់ខាតមិនត្រូវពេបជ្រាយឬប្រមាថអ្នកដទៃឡើយព្រោះនោះសុទ្ធសឹងនាំមកនូវក្តីលំបាកដល់អាត្មាខ្លួនឯងវិញប៉ុណ្ណោះ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរត្រូវប្រុងប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមបន្តិចព្រោះងាយធ្លាក់ក្នុងកលឧបាយគេណាស់ដែរ។ សម្ព័ន្ធស្នេហាប្រុសស្រីពុំត្រូវផ្តោះផ្តងដោយសម្តីផ្លែផ្កាដាក់គ្នាឡើយប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំរកា៖ រាសីល្អជាមធ្យម។ នាពេលនេះដំណើរជីវិតរបស់លោកអ្នក មានភាពមិនល្អបោកបក់ចូលមក នៅឡើយ ម្ល៉ោះហើយបើទោះបីធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងទើបមិនមានបញ្ហាចោទឡើង។ នៅថ្ងៃនេះការប្រកបការងារអ្វីមួយឃើញថាមិនសូវមានការជឿនលឿនទៅមុខប៉ុន្មានទេគឺតែងមានឧបសគ្គយាយីពិបាកក្នុងការទប់ទល់ផង។ អ្នកប្រកបរបររកស៊ីជួញដូរវិញដោយសារយីអ៊ុនពុំសូវអំណោយផល ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទយាយីច្រើន។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំកុំគប្បីឈ្លក់នឹងល្បែងកាមគុណប្រយ័ត្នរែកពន់ភាពទុក្ខសោកនៅពេលក្រោយ៕
ឆ្នាំច៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរប៉ុន្មានទេ ហេតុនេះនាំឱ្យជួបបញ្ហាល្អក់កករនិងឧបសគ្គចំពោះកិច្ចការងារច្រើនយាយី។ សម្រាប់ថ្ងៃនេះដែរដួងរាសីល្អជាមធ្យមដូចនេះបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់សន្សឹមៗតែយ៉ាងណាការប្រកបការងារឱ្យប្រយ័័ត្នប្រយែងបន្តិចទើបប្រសើរ។ អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញឆ្ងាយជិតក៏មានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ម្ល៉ោះហើយគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លាពិសេសឱ្យប្រយ័ត្នគ្រោះចាញ់បោកគេថែមទៀត។ រីឯបញ្ហាស្នេហាប្រុសស្រីជួបភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាព្រោះម្នាក់ៗយកភាពមានៈដាក់ខ្លួននិងចង់យកតែចាញ់ឈ្នះគ្នា៕
ឆ្នាំកុរ៖ រាសីខ្ពស់ត្រដែត។ ថ្ងៃនេះគឺមានក្រុមមនុស្សចាំជួយយកអាសានិងជ្រោមជ្រែងជានិច្ច។ ក្រៅពីនេះបើលោកអ្នក ធ្លាប់តែមានបញ្ហា និងរឿងរាវយាយីថ្ងៃនេះមានការស្ងប់ស្ងាត់វិញខ្លះ។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់សម្រុកកិច្ចការងារតូចធំ ហើយ។ ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងកិច្ចឬចរចាបញ្ហាអ្វីមួយផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរីកលូតលាស់និងមានភាពសុខដុមប្រពៃ៕