ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣

នៅថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖​ រាសី​ខ្ពស់ត្រដែត​។ ​ក្នុងផ្ទះ​សម្បែង​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុងការ​ដោះស្រាយ​ព្រោះ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​ប្រែ​មក​ផ្អែមល្ហែម​យ៉ាង​ឆាប់រហ័ស​ទៀតផង​។ ​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​កុំ​រង់ចាំ​យូរ​ត្រូវ​រវៀសរវៃ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​មាន​លំនឹង​ផ្លូវចិត្ត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា និង ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពជឿនលឿន​ទៅមុខ​និង​មាន​ភាព​ស្រស់ស្រាយ​ដោយមាន​ក្តី​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​៕

After Footer (Active) - damrei Mr1 Zone2

ឆ្នាំឆ្លូវ៖ រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រេចចិត្ត​រឿង​សំខាន់​អ្វីមួយ​ពីព្រោះថា​ផល​តែង​កើតឡើង​នាពេល​ក្រោយ​វិញ​។ ការបំពេញ​ការងា​រវិ​ញ​លោកអ្នក​នៅពេលនេះ​គឺ​យក​ថ្ងៃ​ល្អ​ចុះ​ធ្វើ​អ្វីមួយ​ព្រោះថា​ផល​ល្អៗ​និង​ហុច​ឱ្យ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដែរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​កម្រើក​បន្តិច​វិញ ឯ​បើ​លោកអ្នក​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​គួរសម​។​ ចំណែក​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

ឆ្នាំខាល៖ រាសី​ល្អជា​មធ្យម​។​ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពស្ងប់ស្ងាត់ និង មាន​ភាពជឿនលឿន​ទៅមុខ​សន្សឹមៗ​ឥតមាន​ឧបសគ្គ​អ្វី​ធំដុំ​នាំ​ជួប​ការលំបាក​ក្នុងការ​រែកពន់​នោះឡើយ​។ ​ការប្រកប​ការងារ ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មានការ​ចម្រើន​លូតលាស់​ទៅមុខ​សន្សឹមៗ​ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ភាព​សុខដុម​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​ណាស់​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការមិន​មាត់ក រកគ្នា​រាប់​ថ្ងៃខែ​៕

ឆ្នាំថោះ៖ រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​លោកអ្នក​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍ និង គំនិត​របស់​ខ្លួនឯង​ឱ្យបាន​ល្អ​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ ការប្រកប​ការងារ​អា​ច​មាន​កំហុសឆ្គង​ច្រើន និង​ពិសេស​ឱ្យ​ប្រយ័ត្ន​កើតជា​បញ្ហា​ដោយសារតែ​មាត់​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​និង​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​បន្តិច​ទើប​គ្មាន​ពាក្យ​ថា​កម្មក្រាស​ទៅ​គ្រា​ខាងមុខ​៕

ឆ្នាំរោង៖ រាសី​ខ្ពស់ត្រដែត​។ ​ការរស់នៅ​បើ​លោកអ្នក​មាន​បញ្ហា​អ្វីមួយ​ហើយ​ចង់​ដោះស្រាយ ជាមួយ​អ្នកដទៃ​ក៏​តែង​ឆាប់​ចុះសម្រុង​គ្នា​និង​ទទួលជោគជ័យ​ច្រើន​ផង​។​ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ប្រកប​កិច្ចការ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​គ្រាន់​គាប់ប្រសើរ​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​លូតលាស់​សន្សឹមៗ​ហើយ​បើ​លោកអ្នក​ចង់​បញ្ចេញ​ទំនិញ​អ្វីមួយ​មានការ​ព្យាយាម​ទំនាក់ទំនង​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​បើ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជោគជ័យ​ដូច​គាប់​បំណង​៕

ឆ្នាំម្សាញ់៖ រាសី​ល្អជា​មធ្យម​។ ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ​ពិសេស​តែង​កើតមាន​រឿង​រាវ​ខ្លះៗ​យាយី ប៉ុន្តែ​យ៉ាងណា​បើ​ចេះ​ដោះស្រាយ​នោះ​បញ្ហា​តូចធំ​នឹង​ឆ្លងកាត់​បាន​ជោគជ័យ​ផងដែរ​។​ ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឃើញថា​មិនមាន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ផែនការ​អ្វី​សម្រាប់​រៀបចំ​ជា​គ្រួសារ​ហើយ​ខ្នះខ្នែង​តែង​ជោគជ័យ​ដូច​បំណង​៕

ឆ្នាំមមី៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ជួ​បញ្ហា​រាំងស្ទះ និង​ពិសេស​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​តែង​បង្កបញ្ហា​ច្រើន​នា​ពិបាក​ខាង​អារម្មណ៍​ផ្លូវចិត្ត​។ ​ក្រៅពីនេះ បើទោះបី​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​ទទួលរង​ផល​ប៉ះទង្គិច​ជាង​សព្វមួយដង​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​គ្រួសារ​រស់​ស្រួលខ្លួន​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

ឆ្នាំមមែ៖ រាសី​ស្រុតចុះ​។ ​ការរស់នៅ​លោកអ្នក​ក៏​ជួប​ស្ថានភាព​តានតឹង​អារម្មណ៍​ច្រើន​ដែល​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​ណាស់​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រយ័ត្នប្រយែង​។ នៅថ្ងៃនេះ​បើ​លោកអ្នក​រង់ចាំ​អ្វី ឬ ស​ង្ឃឺ​ម​ទុក​ពីអ្វី​មួយ​តែង​មិន​ហុច​ផល​ល្អ​ប៉ុន្មាន​ទេ​ពោលគឺ​ជារឿយៗ​តែង​ខកបំណង​ជានិច្ច​។​ ក្រៅពីនេះ​អាច​នឹង​កើតរឿង​នាំ​ប៉ះពាល់​ដល់​អារម្មណ៍​ផ្លូវចិត្ត​ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន​ដូច្នេះ​គួរ​មានការ​ប្រ​យ័​ត្ត​ប្រយែង​ឱ្យបាន​ខ្លាំងក្លា​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​តែម្តង​។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នា​ព្រោះ​ម្នាក់ៗ​យកតែ​ភាព​មានះ​ដាក់ខ្លួន​៕

ឆ្នាំវក៖ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​រាល់​ឧបទ្រពចង្រៃ​បាន​ចៀស​ឆ្ងាយ ម្ល៉ោះហើយ​រឿង​រាវ​ធ្លាប់​អាក្រក់​បាន​រលត់រលាយ​តាម​កាល​វេលា ហើយ​រឿង​រាវ​ល្អៗ​បាន​ចូល​មកវិញ​។​ ក្នុងថ្ងៃនេះ​លោកអ្នក​គប្បី​បំពេញការងារ​ណា​ដែល​សំខាន់​ឬ​ការងារ​ល្អៗ​មុន​នោះ​ផល​ល្អៗ​នឹង​ឆ្លើយតប​មកវិញ​ជាក់​ជាពុំខាន​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំ​រួចហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

ឆ្នាំរកា៖ រាសី​ស្រុតចុះ​។​ ការរស់នៅ ពេលនេះ​លោកអ្នក​ជួប​បញ្ហា​មិនល្អ​បោកបក់​ចូលមក​ច្រើន​ដែល​ត្រូវ​រកាំចិត្ត​ពីព្រោះថា​ស្ថិតនៅក្នុង​ថ្ងៃ​ដួង​រាសី​ថ្ងៃ​ពុំ​ល្អ​។​ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​កើតមាន​បញ្ហា​ប៉ះទង្គិច និង​ពិសេស​រាល់​កិច្ចការងារ​មិន​ដល់​គោលដៅ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មានការ​លូតលាស់​ជា​សន្សឹមៗ​ឥតមាន​អ្វី​ជា​ឧបសគ្គ​រារាំង​នាំ​សៅហ្មង​ខ្លាំងក្លា​ឡើយ​គឺមាន​ភាព​សុខដុម​ល្អ ហើយ​ប្រាក់ចំណូល​ក៏មាន​ហូរ​ចូល​តក់ៗ​គ្រាន់​ផ្សើម​បំពង់​ផង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កបញ្ហា​ចំពោះ​គ្នា​ឥត​ស្រួល​ចិត្ត​ប៉ុន្មាន​ទេ ៕

ឆ្នាំច៖ រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ បើទោះបី​ពុំមាន​បញ្ហា​មិនល្អ​យាយី​ក្តី ប៉ុន្តែ​ការប៉ះទង្គិច​មួយចំនួន​ក៏​តែង​កើតឡើង​ផងដែរ ពិសេស​ឱ្យ​ប្រយ័ត្ន​កើត​ពី​បញ្ហា​អារម្មណ៍ និង គំនិត​ជាដើម​។​ ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន និង បញ្ហា​ចូលមក​លុកលុយ​ច្រើន​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កទំនាស់​ដោយ​ប្រការ​ណាមួយ​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​ណាស់​៕

ឆ្នាំកុរ​៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​គឺ​ងាយ​ទទួលរង​ប៉ះទង្គិច និង ពិសេស​អាច​កើតជា​បញ្ហា​ច្រើន​ផង​។​ ការប្រកប​ការងារ​លោក​អ្នកធ្វើ​អ្វី​មិន​ងាយ​ចប់​ឡើយ ហើយ​ពិសេស​នៅ​ទទួលរង​ការប៉ះទង្គិច​ច្រើន​ទៀតផង​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដក​ដើម​មកវិញ​មិនឃើញ​និង​ថែមទាំង​ជំពាក់​គេ​វ័ណ្ឌក​ថែមទៀត​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕