មិនសរសើរមិនបានមែន Chompoo បេះដូងរីកដូចផ្កាពេលឃើញកូនស្រីអាចធ្វើរឿងមួយនេះដោយខ្លួនឯង! មានវីដេ

ធ្វើអោយ FC ពេញចិត្តពេញថ្លើមបំផុត ព្រោះពេលនេះម៉ែ Chom បានផុសរូបជាមួយវីដេអូគួអោយស្រលាញ់របស់កូនស្រីអូន Gale នៅលើបណ្ដាញសង្គមជាច្រើន ហើយពិតជាគួអោយស្រលាញ់ពិតមែន មើលពេលណាក៏មិនចេះធុញដែរ

ជាក់ស្ដែង Chompoo Araya បានផុសវីដេអូអូន Gale ជាមួយប្រយោគសារថា “ធំហើយ ញុំខ្លួនឯងបាន” ជាមួយវីដេអូដ៏សែនខ្នាញ់ ដែលនាងតូចកំពុងអង្គុយញុំអាហារដោយខ្លួនឯង ខ្លួនប៉ុណ្ណឹងសោះញុំបានដោយខ្លួនឯងហើយ ប្រើស្លាបព្រាបានល្អទៀត ថ្វីត្បិតតែខ្លួនប្រលាក់បន្ទិចមែន តែមើលទៅដូចជាសប្បាយក្នុងការញុំណាស់ ចុងបញ្ចប់នៃវីដេអូ ម៉ាក់ៗមកជួយបញ្ចុកកូនស្រីផងដែរ

After Footer (Active) - damrei Mr1 Zone2

ចំណែកឯអ្នកគាំទ្រដែលបានឃើញវីដេអូនេះហើយមិនអាចអូសរំលងបាននោះទេ ត្រូវតែចូលមកចុចឡាយអោយនាងតូចភ្លាមៗជាពិសេសនៅមានសរសើរថាពូកែដូចម៉ាក់ៗទៀត

អត្ថបទដោយ : នីត្តា