មកដល់ហើយ! Ann Thongprasom ចេញមកណែនាំតារាងហាត់ប្រាណដែលមានប្រសិទ្ធភាពបំផុតហើយធ្វើអោយមើលទៅក្មេងជាងវ័យ! មានវីដេអូ
ចាត់ទុកថាជាតារាល្បីឈ្មោះម្នាក់ទៀតដែលពូកែក្នុងការគ្រប់គ្រងពេលវេលាមើលថែរូបរាងកាយ សម្រាប់ Ann Thongprasom ដែលមានវ័យដល់ទៅ 46 ឆ្នាំរួចទៅហើយ
ព្រោះមិនថាជាការការក្នុងសិល្បៈ ការងារជំនួញ រហូតទៅដល់ការចូលក្លឹបហាត់ប្រាណមើលថែសុខភាព សាម៉ីខ្លួនមានសមត្ថភាពគ្រប់គ្រងពេលវេលាបានយ៉ាងល្អ ហើយគ្រប់គ្នាបានចាត់ទុកនាងជាអាយដលក្នុងជីវិត
ជាក់ស្ដែង Ann Thongprasom បានឆ្លៀតឱកាសល្អប្រើ IG ផ្ទាល់ខ្លួនឈ្មោះ @annethong ចែករំលែកតារាងមើលថែខ្លួនឯងបែបងាយៗថែមទាំងប្រាប់ពីវិធីល្អ ហើយហ្វេនៗដែលតាមដាននាងនៅក្នុងបណ្ដាញសង្គម ដើម្បីអោយយកទៅអនុវត្តមើលថែខ្លួនឯងដោយមិនចាំបាច់ខ្វល់ចិត្តទោះបីជាអាយុ……
“អាយុយើងកាន់តែច្រើនឡើ មនុស្សស្រីដូចជាយើងច្បាស់ជាស្បែកជ្រាយយារធ្លាក់ជាងមុន វេទមន្តដែលអាចជួយរក្សារូបរាងបានល្អ គឺការដែលយើងចេះហ្វឹកហាត់ធ្វើវាអោយបានជាប់លាប់ណាចា តាមបទពិសោធន៍ដែលខ្ញុំធ្លាប់និយាយជាមួយស្ដ្រីដូចគ្នា ភាគច្រើនមិនចូលចិត្តលេងដុំដែក ព្រោះអោយតែពួកគេលឺថាត្រូវលេងដុំដែកគឺពិតជាគួអោយធុញណាស់ ធ្វើអោយខ្លួនធំឬសាច់ដុំធំជាងមុន ភាពជាមនុស្សស្រីដូចពួកយើងបើហាត់ប្រាណជាមួយដុំដែកហើយឡើងសាច់ដុំធំ វាពិបាកនិងទៅរួចណាស់(លើកលែងតែហាត់ធ្ងន់ៗបែបអ្នកកីឡាកាសណាចា)
សារប្រយោជន៍នៃការលេងដុំដែក
1/ ធ្វើអោយសាច់ដុំរឹងមាំ ធ្វើអោយការធ្វើចលនារាងកាយរបស់យើងលូតលាស់
2/ ធ្វើអោយចលនារបស់យើងរហ័សរហួន
3/ ជួយជំរុញម៉ាសឆ្អឹងឱ្យកាន់តែក្រាស់ ឬជួយកាត់បន្ថយភាពខ្សោយរបស់ឆ្អឹងបានល្អប្រសើរជាងមុន
4/ ប្រសិនបើសាច់ដុំមានបរិមាណកើនឡើងជាមុន នឹងនាំឱ្យរាងកាយដុតថាមពលលើក្នុងខ្លួនបានល្អ ធ្វើអោយរាងកាយតឹងណែនស្បែកសម្បុរស្រស់ថ្លាខ្លាំងឡើង
តិចនិតនៃការលេងមានបី 1 មួយសប្ដាហ៍ម្ដង ( 1 ការដើរ, 2 រត់, 3 លេងយូហ្កា) យកប៉ុណ្ណឹងសិនចុះ”
អត្ថបទដោយ : នីត្តា