នៅថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។ ការរស់នៅទោះជួបផលលំបាកបន្តិចក្តីតែបើមានការពុះពារតែងហុចផ្លែផ្កានិងក្តីប៉ងប្រាថ្នានឹងបង្ហាញខ្លួនឱ្យឃើញមួយចំនួនផង។ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះបើទោះបីធ្វើអ្វីក៏តែងសម្រេចជោគជ័យដូចគាប់បំណងមួយចំនួនត្រឡប់មកវិញជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមិនថាផ្លូវទឹកផ្លូវគោក ឬផ្លូវអាកាសក្តីតែងអាចប្រមូលផលកម្រៃគ្រាន់ជាទីកក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើលោកអ្នកចង់រៀបចំផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃបំផុត ៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការសម្រេចចិត្តរឿងសំខាន់ ឬ រឿងបង្ខំបន្ទាន់ណាមួយ។ ដំណើរជីវិតគាប់ប្រសើរឡើងវិញ ហើយធ្វើអ្វីក៏តែងជឿនលឿនទៅមុខនិងផ្តល់ផលល្អមកវិញផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទោះជួបបញ្ហារដិបរដុបបន្តិចក៏ដោយតែក៏មានភាពសុខដុមល្អប្រពៃណាស់។ ការធ្វើដំណើរឆ្ងាយជិតគប្បីបន្ថែមការប្រុងប្រយ័ត្នបន្តិចទើបប្រសើរ។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីបើលោកអ្នកចង់ធ្វើការជ្រើសរើសគូស្រករតែងសម្រេចជោគជ័យជានិច្ច៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរប៉ុន្មានទេ ដូចនេះទោះធ្វើអ្វីក៏តោងតែប្រយ័ត្នប្រយែង។ ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺ ដូចសព្វមួយដង។ សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញមានការប្រជែងតម្លៃគ្នាបន្តិច ដូចនេះការជួញទីជិតឆ្ងាយផលកម្រៃឃើញថាជួបការខ្សត់ខ្សោយតែបើមានអតិថិជនជំពាក់ប្រកាសបែរជាពេលវេលាល្អក្នុងការទារទៅវិញ។ សម្ព័ន្ធ ស្នេហាកំលោះក្រមុំក្នុងថ្ងៃនេះដែរមានការឆាប់ប្រេះឆា និង កើតការប្រឆាំងគ្នាណាស់គួរចេះអត់ឱនឱ្យគ្នាខ្លះទើបប្រសើរ៕
ឆ្នាំថោះ៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតលោកអ្នកទាំងស្ត្រីបុរសទទួលរងការនឿយហត់ច្រើនហើយធ្វើអ្វីក៏តែងជួបបញ្ហាច្រើនត្រូវរែកពន់ផង។ ការប្រកបការងារឃើញថាពុំសូវជឿនលឿនទៅមុខ ហើយក៏មិនថយក្រោយដែរពោលគឺនៅថេរល្អណាស់។ សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញជួបលើបញ្ហាខ្សត់ចំណូលបន្តិចតែយ៉ាងណាក៏មានភាពសុខដុមប្រពៃ។ ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នឧប្បត្តិហេតុនិងក្រុមមនុស្សតាមព្យាបាទយាយីដោយប្រការណាមួយ។ សម្ព័ន្ធស្នេហាប្រុសស្រីមិនសូវចុះសម្រុងគ្នាប៉ុន្មានទេដោយសារតែម្នាក់ៗប្រកាន់ចិត្តចង់ឈ្នះចង់់ចាញ់គ្នាក្នុងចិត្តច្រើន៕
ឆ្នាំរោង៖ រាសីស្រុតចុះ។ នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកចុះហត្ថលេខាលើឯកសារសំខាន់ ឬចរចារឿងសំខាន់ឡើយពីព្រោះថាផលអាក្រក់តែងកើតឡើងជាងសព្វមួយដង។ ការប្រកបការងារលោកអ្នកត្រូវឈរលើជំហខ្លួនឯង ហើយមិនត្រូវពឹងផ្អែកលើគេច្រើនពេកឡើយបើពុំនោះផលលំបាកពិតជាកើតនៅពេលក្រោយជាក់ជាពុំខាន។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបផលលំបាកក្នុងការរកផលចំណូលណាស់ ហើយការជួញទីជិតឆ្ងាយជួបតែរឿងប្រទាំងប្រទើសច្រើននាំឱ្យទុក្ខលំបាកផ្លូវចិត្តមិនតិចឡើយ។ រីឯសេចក្តីស្នេហាប្រុសស្រីបើមានរឿងរាវជម្លោះវិវាទលុកលុយលោកអ្នកត្រូវចេះកាត់បន្ថយជម្លោះវិវាទទៅវិញទើបប្រពៃបំផុត៕
ឆ្នាំម្សាញ់៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដែរបើលោកអ្នកបានសម្រេចចិត្តអ្វីមួយល្អប្រសើរពីមុនមកឃើញថាតែងផ្តល់ផលល្អនឹងហុចជាផ្លែផ្កាឱ្យឃើញទៀតផង។ អ្នកប្រកបរបររកស៊ីជួញដូរទាំងស្ត្រីបុរសតែងផ្តល់ផលល្អហើយទោះចង់បណ្តាក់ទុនរកស៊ីឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកបជានិច្ច។បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំមមី៖ រាសីស្រុតចុះ។ ការរស់នៅឃើញថាដំណើរជីវិតពុំសូវល្អទេ ពោលគឺតែងកើតនូវការរកាំចិត្តនិងក្រុមមនុស្សតាមឈ្នានីសក៏ច្រើន។ ថ្ងៃនេះដែរដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារនៅនឹងកន្លែង ឬកិច្ចការងារជិតៗផ្ទះសម្បែងពីព្រោះថាងាយជួបភ្លើងក្រហមជាងសព្វមួយដង។ សម្រាប់ថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះមានគិនិតផ្តួចផ្តើមរបរថ្មីៗបន្ថែមទៀតឬរកប្រាក់ចំណូលបន្ថែមទើបជាការប្រសើរ។ បញ្ហាសេចក្តីស្នេហាប្រុសស្រីមិនត្រូវយកភាពមោហៈទោសៈដាក់គ្នាឡើយប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំមមែ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយបើមានការប្រកបការងារតែងទទួលរងផលប៉ះពាល់និងកើតបញ្ហាច្រើនជាងសព្វមួយដង។ អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមគ្រួសាររស់ស្រួលខ្លួន។ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕
ឆ្នាំវក៖ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះទាំង ស្ត្រី បុរស បើលោកអ្នកមានដំណើរចេញក្រៅផ្ទះត្រូវចេះស្វាគមន៍រាក់ទាក់អ្នកដទៃទើបទទួលផលប្រយោជន៍អ្វីមួយមកវិញ។ ការប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីត្រូវខិតខំពុះពារការងារធំៗបន្តិចទើបចៅហ្វាយនាយមើលឃើញ ហើយអាចប្រគល់តំណែងអ្វីឱ្យធ្វើក្រែងសុខស្រួលខ្លួនជាងរាល់ថ្ងៃនេះ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការចង់ធ្វើជំនួញថ្មីៗត្រូវធ្វើដោយសន្សឹមៗបានហើយកុំបំបោលព្រោះបើហ៊ានចំណាយទុនធំតែងពុំផ្តល់ផលល្អដូចជាទីគាប់ចិត្តឡើយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការចេះអត់ឱនឱ្យគ្នានិងមិនត្រូវប្រកែប្រកាន់ច្រើនទើបប្រសើរ៕
ឆ្នាំរកា៖ រាសីខ្ពស់ត្រដែត។ ដំណើរជីវិតរបស់លោកអ្នកនាថ្ងៃនេះឃើញថាបញ្ហាឧបទ្រពចង្រៃចៀសឆ្ងាយ ហើយបញ្ហាល្អៗបានហូរចូលជំនួសមកវិញ ហេតុនេះធ្វើឱ្យ លោកអ្នក សប្បាយចិត្ត សប្បាយកាយគ្រាន់ជាទី កក់ក្តៅ ផ្លូវចិត្ត។ ដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លា ម្ល៉ោះហើយការប្រកបការងារឃើញថាស្ថិតនៅលើកំណាត់ផ្លូវរលូនល្អ និង ពិសេសអាចចប់សព្វគ្រប់តាមគោលដៅថែមទៀត។ ចំពោះការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបណ្តាក់ទុនបន្ថែមឬរកជំនួញបន្ថែមដោយអាចទទួលការចម្រុងចម្រើនលូតលាស់ទៅមុខសន្សឹមៗជានិច្ច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមគ្រាន់គាប់ប្រសើរ៕
ឆ្នាំច៖ រាសីស្រុតចុះ។ នៅថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ពុំសូវបានឆ្លើយតបដូចក្តីបំណងប៉ុន្មាននោះឡើយ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ដូចនេះយកល្អគប្បីបំពេញការងារដែលនៅសេសសល់ឬកិច្ចការងារចាស់ៗពីព្រោះថានឹងផ្តល់ផលល្អមកវិញផង។ អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះមានគំនិតផ្តួចផ្តើមរបរថ្មីៗបន្ថែមទៀតឬរកប្រាក់ចំណូលបន្ថែមទើបជាការប្រសើរ។ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ដូចនេះងាយជួបរឿងចម្រូងចម្រាសជាងសព្វមួយដង ៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ ការរស់នៅក្នុងថ្ងៃនេះមានការលូតលាស់សន្សឹមៗទៅមុខ ហើយការប្រកបការងារតែងទទួលរងសម្ពាធច្រើនបន្តិចតែក៏មានភាពសុខដុមល្អ។ នៅថ្ងៃនេះលោកអ្នកមានការសប្បាយចិត្តសប្បាយកាយគួរសម ហើយទោះធ្វើអ្វីក៏តែងមានភាពស្រស់បំព្រងជានិច្ច។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញជួបលើបញ្ហាប្រទាំងប្រទើសច្រើន ហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតានតឹងណាស់។ រីឯបញ្ហាស្នេហាកំលោះក្រមុំ មានការលូតលាស់ទៅមុខនិងកំពុងផ្អែមល្អែមប្រពៃ៕