លាភសំណាងមកដល់ហើយ! ឆាប់ៗខាងមុខអ្នកកើតឆ្នាំទាំង៣នេះ ត្រៀមទទួលលាភសំណាងជាច្រើន!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ ត្រៀមទទួលលាភសំណាងជាច្រើននៅក្នុងពេលឆាប់ៗខាងមុខនេះ។

ឆ្នាំកុរ៖ នៅក្នុងពេលឆាប់ៗខាងមុខនេះ បើទោះជា​លោកអ្នក​ជួបនឹង​ឧបសគ្គ ឬ​បញ្ហា​ធំ​យ៉ាងណា ក៏មាន​ក្រុមមនុស្ស​នៅចាំ​ជួយ​ដោះស្រាយបាន​យ៉ាង​ប្រសើរ ជាពិសេស សម្រាប់​អ្នក​ដែល​ប្រកប​កិច្ចការងារ​នៅក្នុង​រដ្ឋាភិបាល​តែម្ដង។ ដោយឡែក​សម្រាប់​អ្នក​ប្រកប​ជំនួញ​ជួញដូរ​វិញ ក៏​នឹង​ទទួលបាន​ភាគលាភ​យ៉ាង​ធំធេង ដែល​សូម្បីតែ​បំណុល​ដែល​គេ​ជំពាក់ និង​ត្រូវបាន​គេ​បំភ្លេចចោល​កាលពី​ឆ្នាំ​ចាស់​នោះ ក៏​នឹង​វិលត្រឡប់​មកវិញ​ផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

After Footer (Active) - damrei Mr1 Zone2

ឆ្នាំវក៖ នៅក្នុងពេលឆាប់ៗខាងមុខនេះ លោកអ្នក​នឹងមាន​រាសីនៃសំណាង​ខ្ពស់ ជាពិសេស បាន​ជួបនឹង​ក្រុមមនុស្សល្អៗ។ នៅក្នុង​វេលា​នេះ រឿងរ៉ាវអាក្រក់ៗទាំង​ប៉ុន្មាន​ដែល​កើតមាន​តាំងពី​ឆ្នាំ​ចាស់ នឹង​រលាយ​សាបសូន្យ ដោយ​ជំនួស​មកវិញ​លាភ​ធំ ហើយ​គោលបំណង​ដែល​ព្រៀងទុក​តាំងពី​ឆ្នាំ​កន្លង​ទៅនោះ នឹង​បានសម្រេច​ដូច​ការគិត​នៅត្រឹម​ឆ្នាំ​ថ្មី​នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំម្សាញ់៖ នៅក្នុងពេលឆាប់ៗខាងមុខនេះ បើសិន​លោកអ្នក​មានបំណង ឬ​គម្រោង​ធ្វើ​អ្វីមួយ សូមកុំ​រេរា ហើយ​ត្រូវ​សម្រុក​ធ្វើ​ទៅតាម​គម្រោង និង​ជា​ធ្វើជាជំហានៗ ដ្បិត​ភាពជោគជ័យ​នឹង​តោង​នៅជាប់​ខ្លួន​អ្នកជា​និច្ច ប៉ុន្តែ​លោកអ្នក​ក៏​ត្រូវតែ​ប្រុងប្រយ័ត្ន​ផងដែរ​ចំពោះ​មនុស្ស​នៅ​ជិត​ខ្លួន ដែលមាន​និស្ស័យ​យកចិត្ត​អ្នក បើ​មិន​ដូច្នោះ​ទេ ព្រេងសំណាង​នឹងត្រូវ​ប្ដូរ​មកជា​គ្រោះ​ចាញ់បោក​គេ​វិញ​ជា​មិនខានឡើយ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​