សំណាងក្នុងស្នេហា លើសពីនេះមានសំណាងក្នុងហ្គេមជីវិតផងដែរ សម្រាប់តារាសម្ដែងស្រី Bow Maylada ដោយក្រៅពីរឿងស្នេហាផ្អែមល្ហែមបំផុតហើយ រឿងការងារក៏រីកចម្រើនរុងរឿងណាស់ដែរ ទាំងរឿងភាគ បទភ្លេង ថែមទាំងមានចេញទៅចូលរួមកម្មវិធីផ្សេងៗជាច្រើនទៀតនៅកៅប្រទេសិផងដែរ
ជាក់ស្ដែង (26 កញ្ញា 2023) កញ្ញា Bow ទើបតែហោះទៅ Milan ប្រទេសអ៊ីតាលី ដើម្បីចូលរួមកម្មវិធីហ្វេសិនបង្ហាញម៉ូដម៉ាកល្បី Dolce & Gabbana ជាមួយនឹងការប្រមូលផ្តុំ ខលិចសិន pring/Summer 2024 ដោយនាងបង្ហាញខ្លួនជាមួយស្ទាយឆើតឆាយ 3 ម៉ូដ ជាមួយរ៉ូបពណ៌ក្រហមរឹបណែនដ៏ហ៊ឺហារ ក្រោយឈុតពណ៌ខ្មៅសឺរ៉ូផ្កា
តែអ្វីដែលត្រូវចិត្តអ្នកគាំត្របំផុតនោះគឺឈុតព៌ណមាសរលោងពិតជាឡូយខ្លាំងណាស់ ទាំងស្អាតទាំងស៊ិចស៊ី បូកគ្រឿងសម្អាងនិងស្ទាយថតរូបទៀតពិតជាសក្ដិសមជាតារាម៉ូដែលពិតៗ មួួយស្ទាយនេះជះសម្រស់មិនស្ទើរទេ អ្នកគាំទ្រលាន់មាត់ពេញប្រទេសតែម្ដង
អត្ថបទដោយ : នីត្តា