ទៅផ្ទះវិញមិនដឹងប្ដីវៃអត់ទេ! Ann Thongprasom ថតឈុតស្នេហាស៊ីអារម្មណ៍ពិតជាធ្វើអោយគ្រប់គ្នាក្ដៅខ្លួនតាមព្រោះ…….! មានវីដេអូ
ចាក់ដោតចិត្តហ្វេនៗពេញប្រទេសតែម្ដង រហូតទាញយកចំនួនឡាយបានយ៉ាងច្រើន សម្រាប់រឿងភាគថ្មី The Betrayal ដោយមានតួសម្ដែងជើងចាស់ 3 នាក់មកចូលរួមបញ្ចេញស្នាដៃជាមួយគ្នាក្នុងរឿងនេះ
ហើយអ្វីដែលសំខាន់តួឯកស្រីល្បីឈ្មោះ Ann Thongprasom នៅបានចេញមកប្រើ story IG ផ្ទាល់ខ្លួនឈ្មោះ @annethong ចែករំលែកវីដេអូក្រៅឆាកបង្ហាញពីបរិយាកាសថតរឿងភាគថ្មីមួយនេះ ធ្វើអោយហ្វេនៗបានត្រជាក់ចិត្តដូចគ្នា
ដោយវគ្គនេះសាម៉ីខ្លួនជ្រើសរើសវគ្គរន្ធត់ចិត្ត ជាឈុតឆាកស្នេហារោលរាលជាមួយ Ananda Everingham ដែលបានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ នៅក្នុងវគ្គនេះ Ann តាំងចិត្តលែងម៉ាអស់ដៃដើម្បីអោយចូលសាច់រឿងមួយនេះ
ប៉ុន្ដែឈុតឆាកខាងក្រៅ មិនមែនមានតែ Ann ម្នាក់ទេដែលភ្លេចប៉ារោលសម្ដែងរបស់ខ្លួនប៉ុណ្ណោះទេ តែសាម៉ីខ្លួនក៏បានធ្វើអោយតួប្រុសរបស់យើងទប់សំណើចមិនបានដែរ សើចម៉ាទំហឹងមនុស្សចាស់តែម្ដងផ្អើលកន្លែងថតរឿង
ដល់ពេលបានឃើញការតាំងចិត្ត និងការលះបង់ និងក្ដីស្រលាញ់ របស់តារាសម្ដែងគ្រប់គ្នាក្នុងរឿងនេះហើយ ហ្វេនៗកាន់តែគាំទ្រនិងផ្ដល់កំលាំងចិត្តទៅដល់តួសម្ដែងគ្រប់គ្នាយ៉ាងច្រើនពេញប្រទេស
អត្ថបទដោយ : នីត្តា