នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំថោះ,មមី គឺជាមនុស្សដែលទេវតាតាមថែរក្សា ហើយក្នុងនោះពួកគេក៏បាននាំមកជាមួយនូវអត្តចរិតដែលទេវតាប្រទានតាមខ្លួនពីកំណើតផងដែរ។
ឆ្នាំថោះ៖ ជាមនុស្សដែលមានជោគវាសនាល្អ និងមានមនុស្សចូលចិត្តស្រលាញ់រាប់អាចច្រើន តែអ្នកដែលស្រលាញ់ទាំងនោះ មិនបានបញ្ចេញឥរិយាបថពិតឱ្យដឹង។ លើសពីនេះមនុស្សកើតឆ្នាំនេះគឺមានចរិតល្អប្រសើរណាស់ គួរឱ្យស្រលាញ់ និងគួរឱ្យគោរពបំផុត ហើយនៅថ្ងៃខាងមុខអ្នកនឹងមានសំណាងល្អ លាភធំកើតឡើងជាមិនខាន ព្រោះទេវតាដែលតាមថែរក្សាគ្រប់ពេល តែងតែជួយបំភ្លឺផ្លូវ និងជូនពរដល់អ្នកជានិច្ច នៅទីបំផុតអ្នកនឹងទទួលបាននូវលាភសំណាងជាទីគាប់ចិត្ត ហើយបើបុរស ឬស្ត្រីណាបានក្លាយមកជាស្វាមី ឬភរិយារបស់អ្នក បុរសស្ត្រីនោះក៏នឹងទទួលបានលាភសំណាងតាមជោគជតារាសីរបស់អ្នកជាក់ជាមិនខាន។
ឆ្នាំមមី៖ ជាមនុស្សដែលមានចរិតកាច ឆេវឆាវឆាប់ខឹងបន្តិច ប៉ុន្តែមនុស្សនេះមានចរិតពីកំណើតមក ស្លូតបូត និងទៀតត្រង់បំផុត គេជាមនុស្សចូលចិត្តជួយអ្នកដទៃ ប៉ុន្តែហាក់មិនសូវបានគុណជះត្រឡប់មកវិញទេ។ ទោះជាយ៉ាងណាក្តីដោយទឹកចិត្តស្មោះត្រង់ ទេវតាបើកទិព្វចក្ខុនៅខាងមុខអ្នកនឹងក្លាយជាមនុស្សដែលមានលាភសំណាង មានលុយច្រើន ជាបុគ្គលឆ្នើមជាងគេនៅក្នុងអង្កភាពការងារ និងនៅក្នុងតំបន់ដែលអ្នករស់នៅផងដែរ។ ដោយហេតុទេវតាដែលតាមថែរក្សា និងដឹកនាំអ្នកឲ្យទៅជួបមនុស្សល្អៗ មានឋានៈខ្ពង់ខ្ពស់ និងមានលុយច្រើនជួយជ្រោមជ្រែងអ្នកឲ្យរួចផុតអំពីការច្រណែននិន្ទា និងរួចពីទុក្ខលំបាកផ្សេងៗដែលកំពុងជួបប្រទះ រួមនឹងជួយបំភ្លឺផ្លូវដល់អ្នកឲ្យទទួលជោគជ័យយ៉ាងធំធេង៕