នៅថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។ ថ្ងៃនេះឃើញថា លោកអ្នក ជួបភាពសុខដុម ហើយបើចង់កសាងមិត្តឬលុបបំបាត់រឿងរាវពីមុនមកជាមួយអ្នកដទៃក៏ជាការល្អប្រពៃបំផុត។ ចំពោះអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនបើទោះបីកិច្ចការមមាញឹកក៏ដោយតែក៏មានសំណាងមកវិញដែរគឺធ្វើច្រើនតែងហុចផលច្រើនជានិច្ច។ ក្នុងពេលនេះដែរលាភសំណាងមានច្រើនគួរសមដូចនេះជាឱកាសល្អក្នុងការពង្រីកមុខជំនួញព្រោះផ្លែផ្កាហុចមកវិញឃើញថាអាចឆ្លើយតបគួរជាទីពេញចិត្តតែយ៉ាងណាលោកអ្នកឱ្យប្រយ័ត្នគ្រោះចាញ់បោកគេព្រោះក៏មានខ្ពស់ផង។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំលោកអ្នកមិនគប្បីលង់លក់តែក្នុងរឿងសេចក្តីស្នេហាខុសរបៀបដែលនាំឱ្យខូចអនាគតដោយប្រការណាមួយ៕
ឆ្នាំឆ្លូវ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះទាំងអារម្មណ៍ គំនិត ងាយសម្រេចចិត្តឬធ្វើអ្វីមួយភ្លាំងភ្លាត់ណាស់គប្បីប្រយ័ត្នប្រយែងបន្តិច។ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីមិនអាចមើលរំលងពីបញ្ហាសុវត្តិភាពបានទេពិសេសងាយកើតរឿងរាវចំបែងចិត្តណាស់ផង។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរធ្វើអ្វីមិនអាចលោភលន់បានដែរត្រូវចេះធ្វើដោយក្តីសន្សឹមៗហើយ គិតផលប្រយោជន៍អ្នកដទៃខ្លះទើបការប្រកបជំនួញគ្មានរឿងរ៉ាវប្រទាំងប្រទើសកើតឡើងទៅរួច។ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ជ្រើសរើសគូស្រករត្រូវចេះពិនិត្យពិច័យបន្តិចទើបមិនកម្មក្រាសនៅគ្រាខាងមុខ៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ ការរស់នៅ លោកអ្នកមិនគប្បីចាប់កំហុស ឬរិះគន់អ្នកដទៃច្រើនឡើយ ប្រយ័ត្នឥតការអ្វីសោះនាំគេគុំគួនហើយជួបផលលំបាកដល់អាត្មាខ្លួននៅពេលក្រោយ។ ការប្រកបកិច្ចការងារបើលោកអ្នកមានការពុះពារនិងខិតខំប្រឹងប្រែងនោះតែងសម្រេចជោគជ័យត្រឡប់មកវិញផងដែរ។ អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញទីជិតឆ្ងាយមិនហុចផ្លែផ្កាដូចជាទីគាប់ចិត្តទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់ចាយវាយ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការបង្ករឿងឥតហេតុផលច្រើនព្រោះតែការមិនសូវទុកចិត្តគ្នាទៅវិញទៅមក៕
ឆ្នាំថោះ៖ រាសីស្រុតចុះ។ ការរស់នៅបើមានបញ្ហាលោកអ្នកត្រូវពុះពារទើបរឿងដែលអាក្រក់នឹងប្រែមកល្អវិញ។ នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារណាដែលសំខាន់ឬធំដុំពេកឡើយពីព្រោះថាងាយជះផលអាក្រក់មកវិញណាស់។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរតែងជួបនូវរឿងទុក្ខកង្វល់ច្រើនព្រោះតែការជួញទីជិតឆ្ងាយពុំហុចផ្លែផ្កាដូចជាទីគាប់ចិត្តប៉ុន្មានទេ។ រីឯសេចក្តីស្នេហាកំលោះក្រមុំកើតមានការរកាំចិត្តនិងចម្រូងចម្រាសចំពោះគ្នាច្រើន៕
ឆ្នាំរោង៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះទោះធ្វើអ្វីឬទៅណាមកណាតែងមានភ្លើងសញ្ញាពណ៌ខៀវជានិច្ច។ ក្រៅពីនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចាឬទំនាក់ទំនងការងារពីព្រោះថាផលល្អនោះមានចំពោះមុខច្រើន។ ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរវិញផ្តល់ផលល្អបំផុតសម្រាប់ការដាក់ទុនក្នុងរឿងអ្វីមួយឬបើចង់រើទីកន្លែងលក់ដូរក៏មានការចម្រើនលូតលាស់គួរកត់សម្គាល់ដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពលូតលាស់និងជាពេលវេលាល្អសម្រាប់ការរៀបចំផ្សំផ្គុំគ្រួសារបំផុត៕
ឆ្នាំម្សាញ់៖ រាសីល្អជាមធ្យម។ ក្នុងផ្ទះសម្បែងងាយកើតរឿងរាវចម្រូងចម្រាសផងដែរ លោក អ្នក គប្បីចេះធ្វើចិត្តអត់ធ្មត់ទើបគ្មានរឿងរាវរកាំចិត្តកើតឡើង។ នៅថ្ងៃនេះការប្រកបការងារមានការចម្រើនលូតលាស់យឺត ប៉ុន្តែបើថយក្រោយនោះឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែង។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះមិនអាចលោភលន់បានទេព្រោះលាភហេងមានការខ្សត់ខ្សោយប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នមករែកពន់ភាពទុក្ខសោកនៅពេលក្រោយ៕
ឆ្នាំមមី៖ រាសីល្អជាមធ្យម។ ការរស់នៅក្នុងពេលនេះលោកអ្នកមិនគប្បីសេពគប់ល្បែងស៊ីសងឡើយ ព្រោះនាំកើតឧបទ្រពចង្រៃការរស់នៅមានតែភាពប្រទាំងប្រទើសប៉ុណ្ណោះ។ ការប្រកបការងារមិនត្រូវសម្រេចចិត្តអ្វីមួយតក់ក្រហល់ឡើយពីព្រោះថាងាយ ទទួលរងផលប៉ះពាល់ណាស់គប្បីប្រុងប្រយ័ត្នជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។ រីឯបញ្ហាស្នេហាប្រុសស្រីត្រូវចេះទុកចិត្តគ្នា ហើយមិនត្រូវយកភាពប្រចែប្រច័ណ្ឌដឹកមុខឡើយបើពុំនោះទេនឹងបាត់បង់មនុស្សជាទីស្រឡាញ់ជាក់ជាពុំខាន៕
ឆ្នាំមមែ៖ រាសីស្រុតចុះ។ ការរស់នៅស្ត្រីមិនត្រូវប្រកែប្រកាន់ច្រើន ហើយត្រូវបំបាត់ភាពរឹងរូសចេញពីខ្លួននិងត្រូវប្រឹងប្រែងការងារទើបប្រសើរ។ ក្នុងថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នសត្រូវលាក់មុខបន្តិចពីព្រោះគេងាយបង្ករឿងអ្វីមួយដែលគិតស្មានមិនដល់។ អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកមានអតិថិជនជំពាក់ប្រាក់កាស ហើយចង់ទារបំណុលពីនរណាម្នាក់ក៏ជាឱកាសល្អផងដែរ។ បញ្ហាគូស្នេហ៍ប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នជួបរឿងទុក្ខសោក ហើយត្រូវរែកពន់បាត់បង់កិត្តិយសថែមទៀត៕
ឆ្នាំវក៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយបើមានកិច្ចការអ្វីលោកអ្នកអាចសម្រុកបានហើយពីព្រោះផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញប្រៀបដូចបានជា“ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខ និង កំពុងមានភាពស្រស់ស្រាយចំពោះគ្នាប្រពៃ៕
ឆ្នាំរកា៖ រាសីខ្ពស់ត្រដែត។ ការរស់នៅមានភាពសុខដុមនិងកំពុងស្រុះស្រួលគ្នាប្រសើរគួរសម។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងការងារដែលសេសសល់ពីមុនមកចេញឱ្យអស់ពីព្រោះថាតែងទទួលលទ្ធផលគ្រាន់គាប់ប្រសើរ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ទោះចង់ចេញធ្វើជំនួញទីជិតឆ្ងាយគឺផលកម្រៃតែងហុចមកវិញគួរសមផងដែរ ប៉ុន្តែយ៉ាងណាប្រាក់កាសកាន់នៅដៃមិនសូវជាប់ទេតែងហូរធ្លាយចេញទៅវិញអស់ៗពុំឃើញសេសសល់ឡើយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំច៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយមិនផ្តល់ផលល្អក្នុងការដែលលោកអ្នកត្រូវធ្វើដំណើរឆ្ងាយឡើយ។ ការប្រកបការងារបើឃើញស្ថានការណ៍ណាមួយមិនល្អគប្បីចៀសឱ្យឆ្ងាយហើយដាច់ខាតមិនត្រូវធ្វើចេះដឹងរឿងអ្នកដទៃពេកឡើយមិនដូច្នេះប្រយ័ត្នបានគ្រោះភ័យមកវិញ។ សម្រាប់លោកអ្នកប្រកបរបររកស៊ីជួញដូរគប្បីមានការប្រយ័ត្នប្រយែងក្រុមមនុស្សសម្តីផ្អែមល្ហែមតែសម្បកក្រៅ ប៉ុន្តែខាងក្នុងដូចផ្លែល្វាទុំចាំតែឆ្លៀតឱកាសដើម្បីដណ្តើមផលប្រយោជន៍អ្វីមួយ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំវិញហាក់ដូចជាធ្លាក់ទាបចុះហើយមានការប្រឆាំងគ្នាច្រើនទៀតផង៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ ក្នុងរង្វង់គ្រួសារលោកអ្នកត្រូវតែចេះអត់ឱនឱ្យគ្នាទើបមានភាពសុខដុមនិងប្រាក់កាសមិនសូវហូរធ្លាយចេញអស់ៗពីខ្លួន។ ក្នុងថ្ងៃនេះការប្រកបការងារមានភាពប្រទាំងប្រទើសនិងក្រុមមនុស្សបង្កផលលំបាកច្រើនដូច្នេះទាល់តែអត់ធ្មត់តស៊ូបន្តិចទើបឆ្លងគ្រាលំបាកៗទាំងនេះទៅរួច។ អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានការទិញចូលលក់ចេញគ្រាន់បើ ហើយពិសេសបើមានបើករបរថ្មីៗផងល្អប្រពៃគួរសម។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការប្រឆាំងគ្នានិងចាប់កំហុសគ្នាច្រើន៕