នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំឆ្លូវ,កុរ,មមី បានឆ្លងផុតភាពលំបាករបស់ខ្លួនហើយ តែបើចង់ជោគជ័យខ្លាំងចាំបាច់ត្រូវតែធ្វើរឿងមួយចំនួនខាងក្រោមនេះ។
តាមក្បួនចិនបានបញ្ជាក់ថា អ្នកកើតឆ្ឆ្នាំឆ្លូវ,កុរ,មមី បានឆ្លងផុតការលំបាកបំផុតក្នុងជីវិតហើយ មិនថាការងារ លុយកាក់ និងចំណងស្នេហ៍នោះទេ។
មិត្តភក្តិ គ្រួសារ មានបញ្ហាស្អិតកង្វល់កាលពីកន្លងទៅនេះ និងរលាយបាត់អស់ លើករាសីថ្មីបើកមុខបួនឆ្នាំជាប់គ្នា អ្នកប៉ងបានបុត្រនិងបានដូចចិត្ត អ្នកមានរោគារកគ្រូមើលចំ អ្នកប៉ងប្តូរផ្ទះនឹងបានបានដូចបំណង ហើយអ្នកជាប់បំណុលនឹងបានរើខ្លួនផងដែរ។
ចូររកទឹកថ្លា តំកល់ជើងសរសរផ្ទះ ឬមុខផ្ទះធំ កុំឱ្យស្ងួតបង់។ ចូររំងាប់ចិត្តក្រោធ អភ័យលើកលែង។ វត្ថុក្នុងដៃទាំងអស់មិនឃើញផលភ្លាមតែនឹងក្លាយមកជាសម្បត្តិយូរលង់។ បើថ្វាយផ្កា កុំចោលផ្កាឈូក ថ្វាយបង្អែមកុំចោលល្មុត៕