Kimberly ចេញមកបង្ហាញផ្ទះចំណងដៃមង្គលការជិតរួចរាល់ 100 ភាគរយជិតបានរើចូលមកនៅហើយ! មានវីដេអូ

បញ្ចាប់ពិធីមង្គលការនៅអុីតាលីហើយ គូរស្នេហ៍ថ្មោងថ្មី Kimberly Ann និង Mark-Prin បានមកធ្វើការតាមធម្មតានៅប្រទេសថៃវិញហើហ ថែមទាំងឆ្លៀតពេលទៅត្រួតពិនិត្យផ្ទះថ្មីដូចវិមានទុកជាចំណងដៃនៃការប្រើជីវិតគូរ

ដោយជាក់ស្ដែង Kimberly បានបង្ហាញរូបភាពផ្ទះដែលកំពុងស្ថិតក្នុងការតុបតែងជិតរួចរាល់ហើយ អាចនិយាយបានថានៅតែបន្ទិចទៀតទេព្រោះសាម៉ីខ្លួនបានប្រាប់ថាពេលនេះផ្ទះរួចបាន 99.99% ហើយ បន្ទាប់ពីកន្លែងខមិនសួរជាច្រើន ចំណែកឯមិត្តភ័ក្ដិ ដែលបានឃើញក៏ប្រាប់ថាត្រៀមខ្លួនរួចហើយសម្រាប់ការទៅចូលរួមជប់លៀងឡើងផ្ទះថ្មី “I cant wait to cook in your kitchen”

After Footer (Active) - damrei Mr1 Zone2

សម្រាប់រូបភាពផ្ទះជាក់ស្ដែងនិង អាចនិយាយបានថាស្អាតទាន់សម័យខ្លាំងណាស់ ប្រើពណ៌សត្រជាក់ភ្នែក ស្អាតគ្រប់បន្ទប់ អាចសំលឹងមើលឃើញពណ៌ផ្ទៃមេឃនៃស្រះហែលទឹកនៅខាងក្រៅ ក៏កាន់តែស្រស់ស្អាតឡើង ដល់ថ្នាក់សាម៉ីខ្លួនយ៉ាង Kimberly ខ្លួនឯងក៏ចេញមកសរសេរដោយប្រយោគថា “Hello October Little Mrs. wants to move in nowwwwww!!”

អត្ថបទដោយ : នីត្តា