ផ្អែមជាងស្កតាំងម៉ែក្នុងផែនដី! Baifern បណ្ដើរ Nine ជប់លៀងថ្ងៃខួបកំណើតតែ Noom Kanchai ខមិនយ៉ាងលឿនថា……! មានវីដេអូ
ធ្លាប់តែផ្អែមល្ហែមស្រាប់ទៅហើយ សម្រាប់គូរស្នេហ៍របស់ Baifern Pimchanok និង Nine Naphat អោយតែដល់ថ្ងៃពិសេសៗក៏តែងតែឃើញរូបភាពផ្អែមល្ហែមផុសនៅលើបណ្ដាញសង្គមជាបន្ដបន្ទាប់
ហើយជាក់ស្ដែងនៅថ្ងៃពិសេសថ្ងៃខួបកំណើតរបស់ Baifern គម្រប់អាយុ 31 ឆ្នាំ ទើបមួយគូរនេះសុំច្បាប់បន្ថែមជាតិស្កបន្ទិចសិន រូបភាពជាច្រើនសន្លឹកបានផុសចេញនៅលើបណ្ដាញសង្គម ឃើញថាខាងប្រុសញញឹមបិទមាត់មិនជិតទាល់តែសោះ
ទោះបីជាមិនមានប្រយោគសារតែរូបភាពនិងក៏អាចអធិប្បាយបានយ៉ាងច្បាស់លាស់ ថាគូរបស់ Baifern-Nine ស្វីតកម្រិតណាដែរ សម្រាប់អាហារពេលល្ងាចនេះទាំងគូពិតជាតុបតែងខ្លួនបានយ៉ាងស្រស់ស្អាតនិងស្រស់សង្ហាខ្លាំងណាស់ ជាពិសេសផុសរូបកាដូដែលទទួលបានអោយគ្រប់គ្នាបានឃើញទៀតផង
ឃើញបែបនេះហ្វេនៗជាច្រើនសំរុកចូលទៅខមិនជូនពផងខមិនបង្អាប់មួយនេះផង ធ្វើអោយកន្លែងខមិនលោតស្ទើរតែគាំងទៅហើយ ជាពិសេសក្នុងនោះក៏មានបងប្រុសជាទីស្រលាញ់យ៉ាង Noom Kanchai ត្រូវទៅចូលរួមខមិនដែរថា “បើហុចដៃអោយមកបែបនេះ ប្រហែលជាត្រូវបំពាក់ចិញ្ចៀនអោយហើយណាកូនប្រុស @naphat_nine “
អត្ថបទដោយ : នីត្តា