Alek Teeradej បកស្រាយពាក្យចរចាមរាមភ្ជាក់ពាក្យបំពាក់ចិញ្ៀនអោយ Bow Maylada ស្ងាត់ៗមិនបើកចំហ…..! មានវីដេអូ
ត្រូវបានគ្រប់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំងភ្លាមៗសម្រាប់គូរស្នេហ៍តារាប្រុសស្រី Alek Teeradej ជាមួយ Bow Maylada បន្ទាប់ពីបើកចិត្តបង្ហាញខ្លួននិងកំពុងមើលចិត្តគ្នាចិត 2 ឆ្នាំ ហើើយក៏បានឃើញរូបភាពផ្អែមល្ហែមជាច្រើននៅលើបណ្ដាញសង្គម ប៉ុន្ដែមួយរយៈចុងក្រោយមកនេះក៏មានវគ្គជូនកាដូរហូតដល់គេនិយាយថាអ្នកទាំងពីរបានភ្ជាប់ពាក្យស្ងាតៗជាមួយគ្នារួចហើយ
ជាក់ស្ដែងនៅពេលថ្មីៗនេះ Alek ក៏បានចេញមកបកស្រាយចំពោះប្រធានបទមួយនេះថា “វាគ្រាន់តែជាកាដូក្នុងថ្ងៃខួបកំណើត មិនមែនជាចិញ្ចៀនចងចិត្តអ្វីនោះទេ ប៉ុន្ដែអូនគាត់ដឹងថាខ្ញុំចូលចិត្តគ្រឿងលម្អទើបគាត់ទិញជូន ហើយតម្លៃក៏មិនច្រើនអីដែរ វាជាកាដូដែលមានតម្លៃហាងឆេង ជាចិញ្ចៀនមាសស តែវាមានតម្លៃសម្រាប់ផ្លូវចិត្តហើយក៏មានតម្លៃណាស់ដែរសម្រាប់ខ្ញុំ មុននិងនិយាយថត Tiktok ថាយកទៅបញ្ចាំបាន ចិញ្ចៀននេះជាធម្មតាត្រូវបានពាក់នៅលើម្រាមដៃនាងខាងស្តាំ តែវាមានបញ្ហាតិចតូច ទើបត្រូវយកមកពាក់នៅដៃកូនជំនួសវិញ ហើយថ្ងៃនេះមិនបានពាក់មកព្រោះយកទៅជុសជុល
Alek នៅមាននិយាយបន្ថែមទៀតថា ពេលជូនកាដូអូនគាត់អង្គុយក្បែរៗខ្លួនលើយន្ដហោះជាមួយគ្នា តែក៏ភ្ញាក់ផ្អើលដូចគ្នា កំពុងអង្គុយញុំបាយលើយន្ដហោះ គាត់ក៏ហុចយកមកអោយ សួរថាដូចជាការចងចិត្តដែរឬអត់? “តាមពិតទៅ មិនចាំបាច់អោយចិញ្ចៀនក៏ចង់ចិត្តបានដែរ”
អត្ថបទដោយ : នីត្តា